បន្ទាប់ពីជនបរទេស៥ប្រទេសនៅអុឺរ៉ុបផ្អាកអោយចូលកម្ពុជា សម្តេច ហ៊ុន សែន ពិចារណា ផ្អាក អ៊ីរ៉ង់ មួយទៀត

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ចាប់ពីថ្ងៃទី១៧ ខែមីនា តទៅកម្ពុជាសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ។ បន្ទាប់មក
សម្តេច ហ៊ុន សែន ក៏ពិចារណា ផ្អាក បរទេស ពី អ៊ីរ៉ង់ មួយទៀត។ ហើយសម្តេចហួសចិត្ត ខណៈមានអ្នកចំអក ករណីមិនបិទ ចិននោះ

ថ្លែងនាពិធីបុណ្យទន្លេ ពីខេត្តបាត់ដំបង នៅ ល្ងាច ថ្ងៃទី១៤ ខែមីនា នេះសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖ កម្ពុជាកំពុង ពិនិត្យ លើការផ្អាក បរទេសពីអ៊ីរ៉ង់ មួយបន្ថែមទៀត។
ចំណុចកណ្តាល នៃការផ្ទុះ COVID-19 គឺ ស្ថិតនៅ តំបន់អឺរ៉ុប មិនមែនចិនទៀតនោះឡើយ ។ សម្តេច ហ៊ុន សែន គូសបញ្ជាក់បែបនេះ ខណៈ បច្ចុប្បន្ន ចិន កំពុង ព្យាយាម ជួយដល់ ប្រទេសដទៃ ជាពិសេស អ៊ីតាលី ក្នុងការទប់ស្កាត់ការ រាលនេះ ។

សម្តេច តេជោ បានលើកឡើងថាទាក់ទង នឹង ការសម្រេច ផ្អាក ទិដ្ឋាការ និង បរទេស ដែល មកពី អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង អាមេរិក រយៈពេល ៣០ ថ្ងៃ ត្រូវបានវាជារឿងសមហេតុផល ដោយសារ អ៊ីតាលី បានប្រកាស បិទប្រទេស អាមេរិក និង អេស្ប៉ា ញ ដាក់ជិតក្នុង គ្រោះអាសន្ន អាល្លឺម៉ង់ បារាំង បានរឹតត្បិតការជួបជុំ ។

បន្ទាប់ពីពាក្យលើកឡើងគ្មានហេតុផលនៃជនមួយចំនួន ចំពោះ ការសើចចំអក លើ ករណីកម្ពុជា ដែលមិនបាន បិទបរទេស ពី ប្រទេសចិន ។ សម្តេច ហ៊ុន សែន បាន សំដែង ការហួសចិត្ត ។ ជាមួយគ្នានេះ សម្តេច បានអបអរ ចិនចំពោះវឌ្ឍនភាព នៃ ការទប់ស្កាត់ COVID-19 ដែលមាន អត្រា ឆ្លងតិច ខណៈ បណ្តាប្រទេស អឺរ៉ុប បែរជា ផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរទៅវិញ។

សម្តេចតេជោ បានបញ្ជាក់ថា៖ ការរឹតត្បិត ការចេញចូល បរទេស មិនមែនជា រឿងថ្មី នោះឡើយ ។ ខណៈ សិង្ហបុរី និងបណ្តាល ប្រទេសជាច្រើន មានវិធានការណ៍ ខ្លាំង ជាងនេះទៅទៀត ។

ដើម្បីសុវត្ថិភាពដល់ជនរួមជាតិកម្ពុជា បច្ចុប្បន្ន សម្តេចកំពុងពិចារណា លើករណី ប្រទេស អ៊ីរ៉ង់ ដែលស្ថិត ក្នុងចំណោម ប្រទេស ដែលកំពុង រាលដាលខ្លាំង រួមទាំង ចំណាត់ការ បន្ទាន់ ផ្សេងៗផងដែរ ។ ជាក់ស្តែងប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា អ្នកឆ្លងCOVID-19 នៅអ៊ឺរ៉ង់ មានដល់ទៅអនុប្រធានាធិបតី គណៈរដ្ឋមន្ត្រី រដ្ឋសភ និងមេទ័ព ប្រជាពលរដ្ឋជាច្រើននោះ៕

ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print