ខេត្តពោធិ៍សាត់៖ ក្បួនរថយន្ត លោក គួច ចំរើន មិនបានជួបគ្រោះថ្នាក់ចរាចរឡើយ គាត់គ្រាន់តែបានចុះមកជួយអន្តរាគមន៍ និងហៅឡានសង្រ្គាះបន្ទាន់ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះតែប៉ុណ្ណោះ ។ ក្នុងនាមមនុស្សធម៍ និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រជាប្រិយភាពផងដែរ។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២០នេះ ចំណុច ភូមិ-ឃុំ អូរតាប៉ោងស្រុក បាកាន ខេត្តពោធិ៍សាត់ មានរថយន្តមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ បានជួបគ្រោះថ្នាក់ចរាចរ ក្រឡាប់ និងមានជនរងគ្រោះ ក៏ត្រូវបាន លោក គួច ចំរើន បានធ្វើដំណើរតាមរថយន្តជួបប្រទៈ ចុះមកជួយអន្តរាគមន៍ និងទំនាក់ទំនងទៅឡានសង្រ្គាះបន្ទាន់ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។
ផ្ទុយទៅវិញរូបភាពនេះត្រូវបាន Page Facebook មួយចំនួនបានយកទៅផ្សាយថា៖ ក្បួនឡាន លោក ជួបគ្រោះថ្នាក់ចរាចរណ៏ទៅវិញ។ អាចជាយល់ច្រឡំ រវាងដំណឹង ឮគេថា ខុសពីព័ត៌មាន មានមូលដ្ឋានជាក់លាក់។
សូមបញ្ជាក់ថា៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ លោកបានចុះអន្តរាគមន៍មែន ក្នុងនោះមានអ្នករបួសស្រាល៨នាក់ និង៣នាក់របួសធ្ងន់ ដល់បាក់ឆ្អឹងទៀតផង៕
ដោយ៖ សិលា