វីវរហើយ COVID-19 ឆ្លងដល់អតីតអគ្គលេខាធិការ នៃអង្គការ NATO

ចែករំលែក៖

បើតាមប្រភពព័ត៌មាន AFP បានផ្សាយថា៖ អតីតអគ្គលេខាធិការ នៃអង្គការ NATO លោក Javier Solana បានឆ្លងវីរុស COVID-19 ។ ប៉ុន្តែស្ថានភាព សុខភាព របស់គាត់កំពុងនៅ ល្អនៅឡើយ ”។

លោក Javier Solana ដែលឆ្លងវីរុស COVID-19 គាត់មានវ័យ អាយុ ៧៧ឆ្នាំ ធ្លាប់បានកាន់ តំណែង ជា អគ្គលេខា ធិការ នៃអង្គការ NATO ចាប់ពីឆ្នាំ១៩៩ដល់ ឆ្នាំ១៩៩៩។
លោកត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ នៅMadrid ប្រទេសអេស្ប៉ាញ ព្រោះតែ បាន ឆ្លង វីរុស កូរ៉ូណា COVID-19។ ប្រភពព័ត៌មានបញ្ជាក់ថា សុខភាព របស់លោក នៅ ល្អជាធម្មតាទេ គ្រាន់តែវ័យគាត់ងាយឆ្លង នឹងពិបាកព្យាបាលផងដែរ។

សូមរម្លឹកថា៖ អតីតអគ្គលេខាធិការ នៃអង្គការ NATO ។ គាត់ក្រោយមក លោក បានធ្វើជាអ្នក តំណាងជាន់ខ្ពស់ របស់ សហភាព អឺរ៉ុប(European Union) ចាប់ពី ឆ្នាំ១៩៩៩ដល់ ឆ្នាំ២០២០។
គិតមកដល់ បច្ចុប្បន្ន ប្រទេសអេស្ប៉ាញ មានអ្នក ផ្ទុកមេរោគ កូរ៉ូណាថ្មី ចំនួន៦២៥០នាក់ ក្នុងនោះមានអ្នក ស្លាប់ដល់ ទៅ១៩៣ ករណី។
ប្រទេសនេះកំពុងក្លាយជា ដែនដី ដែល ទទួលរង ការរាត ត្បាត នៃមេរោគកូរ៉ូណាថ្មី ខ្លាំងជាងគេបំផុត លំដាប់ទី២ នៅ អឺរ៉ុប បន្ទាប់ពីប្រទេស អ៊ីតាលី៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print