Ronaldinho ទទួលបានសាច់ ជ្រូក ១៦ គីឡូក្រាម ក្រោយឈ្នះពានរង្វាន់ក្នុងពន្ធនាគារ

ចែករំលែក៖

អតីតកីឡាករឆ្នើមប្រេស៊ីស Ronaldinho ដែល កំពុងស្ថិត៊ក្នុងពន្ធនាគារ ប្រទេស ប៉ារ៉ាហ្គាយ បានជួយក្រុម ក្នុងការប្រកួតក្នុងពន្ធនាគារនោះ ឈ្នះពាន រង្វាន់មួយ ប្រចាំ គុក និងទទួល បានរង្វាន់ សាច់ជ្រូក១៦ គីឡូក្រាម។
អាជ្ញាធរប្រទេស ប៉ារ៉ាហ្គាយបានឃាត់ខ្លួនអតីតវីរបុរស បាល់ទាត់ ប្រេស៊ីល រូបនេះ ដោយសារ តែរូបគេ និងប្អូន ប្រុសបាន ប្រើ ប្រាស់លិខិត ឆ្លងដែន ក្លែងក្លាយ ។ ការឃាត់ ខ្លួននេះត្រូវ បញ្ជូន ឱ្យRonaldinho ចូល ពន្ធនាគារសិន ដើម្បីរង់ចាំមេធាវី តវ៉ាក្ដី។ ស្ថិតនៅ ក្នុងពន្ធនាគារនោះ Ronaldinho បានទទួលការ គាំទ្រ ខ្លាំង ដដែល ដោយ អ្នក ទោស ក្នុង គុក ស្រលាញ់ រូបគេ យ៉ាង ខ្លាំង។
ពេលស្ថិតក្នុងពន្ធនាគារអតីត កីឡាករ Barcelona រូបនេះ បានចូលប្រកួត ពាន រង្វាន់បាល់ទាត់មួយ ក្នុងគុកដោយ ក្រុម ម្ខាង លេង ៥ នាក់។ ពេល ចប់ ការ ប្រកួត Ronaldinho បាន ជួយ ក្រុម របស់ គេ ឈ្នះ គូ ប្រកួត ដល់ ទៅ ១១-២ ដោយ រូបគេ រក បាន ៥ គ្រាប់ និង បញ្ជូន បាល់ ឱ្យ គេ បាន ៦ គ្រាប់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះរង្វាន់ សម្រាប់ អ្នក ឈ្នះ ការប្រកួតនេះគឺសាច់ ជ្រូក សុទ្ធទម្ងន់១៦ គីឡូក្រាម ដែលទទួលបានពីការឈ្នះនេះ ៕

...

ដោយ៖ ភីរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print