ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានផ្លោះរបងចូល សាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយ ធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើង ក៏ ត្រូវសន្តិសុខក្រុមហ៊ុនCUS ឃើញទាន់ចាប់ ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍វត្តភ្នំ ភ្លាមៗ ដើម្បីចាត់ការតាមច្បាប់ ។
ករណីឃាត់ខ្លួនជនសង្ស័យ ខាងលើនេះ បាន កើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីទៀបភ្លើ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្លូវមុនីរង្ស ភូមិ១ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ អ៊ឹង ទី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។ ចំណែកឯដើមបណ្ដឹងឈ្មោះ ឈិត សាវ៉ាន ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៧ ផ្លូវ៦១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបរ ប្រធានការិយាល័យរដ្ឋបាល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ដើរតាមថ្មើជើងតាមសួនស្ពាននាគ នៅតាមបណ្ដោយផ្លូវមុនីវង្ស សង្កាត់វត្តភ្នំ ខណៈមកដល់ម្ដុំសាកលវិទ្យាល័យជាតិគ្រប់គ្រង ជនសង្ស័យក៏បានផ្លោះរបងចូលក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង រួចធ្វើសកម្មភាព យកដង្កាប់កាត់ខ្សែរភ្លើង ឃើញដូច្នេះ សន្តិសុខ ក៏បានចូលទៅឃាត់ខ្លួនប្រគល់ជូន សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំដើម្បីធ្វើការសួរនាំតែម្តង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅះធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ ស ដារ៉ា