បន្ទាប់ពីបញ្ចូនក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មពីរនាក់ដាក់ពន្ធធានាគារ សមត្ថកិច្ចបានតាមចាប់ខ្លួនគូកនពីរនាក់ទៀតនៅខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ២នាក់ ត្រូវបានចៅក្រុមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ សម្រេចឃុំខ្លួនដាក់ពន្ធធានាគារព្រៃស ក្រោមការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស ។ ក្រោយការសម្រេចនេះ តុលាការ បានចេញដីកាស្វែងរកចាប់ខ្លួនគូកនពីរនាក់បន្ថែមទៀតនៅថ្ងៃទី៩ ខែកក្កដា កន្លងទៅ នគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកំលាំងសមត្ថកិច្ចខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនគូកនពីរនាក់បន្ថែមទៀតដែលជាក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ។រហូតមកដល់ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់មកអធិការដ្នាននគរបាលខណ្ឌ៧មករា ដែលជាម្ចាស់ករណីដើម្បីសាកសួរនិងរកបក្ខពួកដែលបានរត់គេចខ្លួន ។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំងពីរនាក់នេះមានឈ្មោះឆោម បូរ៉ា អាយុ១៩ឆ្នាំន និង ឈ្មោះ ឃុន សុខឡាង អាយុ២១ឆ្នាំ រួមនិងដកហូតបានម៉ូតូម៉ាក MSX មួយគ្រឿងពណ៌ក្រហម ភ្នំពេញ1CI-5023 ។ បច្ចុប្បុនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសាណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

image1

image2

image3

...

image4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print