វាយ​ទម្លាក់​ពីលើ​ម៉ូតូ​រួច​ចាប់​អា​រក​សង្ស័យ​ករណី​គំនុំ

ចែករំលែក៖

ខេត្ដកំពង់ស្ពឺ​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​ ក្នុង​ថ្លុកឈាម​ក្បែរ​ម៉ូតូ​របស់​ខ្លួន​ដែល​ សមត្ថកិច្ច​សង្ស័យ​ថា​ ត្រូវ​បាន​ជន​ដៃដល់​ ប្រើ​ដំបង​វាយ​ពីក្រោយ​ ទើប​ចាប់​អា​រក​ សម្លាប់​ជា​ក្រោយ​ ។​ ករណី​ខាងលើ​នេះ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​អូរ​ថ្ម​ព្រុង​ត្រ​ញំ​ង​លាភ​ ស្ថិត​ក្នុ​ង​ឃុំ​ជម្ពូព្រឹក្ស​ ស្រុក​ឧដុង្គ​ ខេត្ដ​ កំពង់ស្ពឺ​ ។​ ​បើ​តាម​ប្រពន្ធ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ប៉ាក​ សុភា​ អាយុ​៥៣​ ឆ្នាំ​ មានមុខរ​បរជា​អ្នក​ចាំចម្ការ​នៅ​ភូមិ​ អូរ​នាង​ហ៊ីង​ ឃុំ​តាំង​ក្រូច​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ និង​មានស្រុក​កំណើត​ នៅ​ភូមិ​ទួល​សុ​ក្រំ​ ឃុំ​ត្រ​ញំ​ង​ស្ដៅ​ ស្រុក​ រមាស​ហែក​ ខេត្ដស្វាយរៀង​ ។​
ស្ដ្រី​ មាស​ ច​ន្ថា​ អាយុ​៤៣​ឆ្នាំ​ ជា​ ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ កាលពី​ វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ ប្ដី​របស់​គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​ ផ្ទះ​ក្នុង​គោលបំណង​ទៅ​ដូរ​ទឹក​សុទ្ធ​ ប៉ុន្ដែ​ បាត់​ដំណឹង​ឈឹង​មិនឃើញ​ត្រឡប់​មក​ផ្ទះ​ វិញ​ទេ​ ។​ លុះដល់​ម៉ោង​ខាងលើ​ស្រាប់តែ​ មាន​គេ​មក​ប្រាប់​គាត់​ថា​ ប្ដី​របស់​គាត់​ បាន​ស្លាប់​នៅ​ចំណុច​កើតហេតុ​ខាងលើ​ បាត់​ទៅ​ហើយ​ ។​ នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្បែរ​ម៉ូតូ​របស់​ខ្លួន​ពាក់​ស្លាក​លេខ​កំពុងស្ពឺ​ 1F-2202​ ។​ ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ប្រើ​ដំបង​វាយ​ ពីក្រោយ​ហើយ​ដួល​ធ្លាក់​ពីលើ​ម៉ូតូ​ ទើប​ ចាប់​អា​រក​ជា​ក្រោយ​ ។​
ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ជន​រង​គ្រោះ​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​ជាមួយនឹង​ ជន​ដៃដល់​ ព្រោះ​ការ​ស្លាប់​របស់​ជន​រង​ គ្រោះ​មិន​មាន​បាត់បង់​សម្ភារ​សូ​ម្បី​ម៉ូតូ​ របស់​ជន​រង​គ្រោះ​ ។​ ជុំវិញ​ករណី​ឃាតកម្ម​ខាងលើ​នេះ​ស្ដ្រី​ ជា​ប្រពន្ធ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ​ របស់​សមត្ថកិច្ច​ដើម្បី​ឈាន​ទៅ​រក​ពន្លឺ​ ដើមចម​ដែល​នាំ​ឱ្យ​មាន​អំពើ​ឃាតកម្ម​ សម្លាប់​លើ​ជន​រង​គ្រោះ​ ។​ បច្ចុប្បន្ន​សាក​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោយ​ពី​ សមត្ថកិច្ច​ធ្វើ​កោ​ល​ស្យ​វិច័យ​រួច​ ៕ សេនា​ស័ក្ដិ

Ks3

...

Ks4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print