ជនបរទេសម្នាក់ខឹងគេបើករថយន្តបុកមិនព្រមឈប់រកខុសត្រូវបើកដេញតាមទាន់យកដុំថ្មគប់បែកកញ្ចក់រថយន្តបង្ក

ចែករំលែក៖

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងបង្កឲ្យមានភ្ញាក់ផ្អើល ខណៈដែលបុរសម្នាក់បានបើករថយន្តកាមរីឆ្លាម១គ្រឿងទៅបុករថយន្ត ម៉ែកសេដេស១គ្រឿងរបស់ ជនបរទេសម្នាក់ហើយមិនព្រមឈប់រកខុសត្រូវធ្វើឲ្យជនបរទេសខឹងគេបើករថយន្ត បើកដេញតាមទាន់យកដំថ្មគប់បែកកញ្ចក់រថយន្តបង្កតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ទល់មុខភោជនីយដ្ឋាន ទន្លេសាប សង្កាត់វត្តភ្នុំ ខណ្ឌដូនពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក់ កាមរីឆ្លាម​ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2M-0593 ជិះដោយបុរស់៣នាក់ បានបើកបុករថយន្ត ម៉ែកសដេស ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2H-2959បើកដោយបុរសជនបរទេសប្រុសស្រី២នាក់ ។

ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុគឺអ្នកបើករថយន្តបង្កបើក តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ លុះបើកមកដល់ចំណុចកើតហេតុ ខាងលើបានបើកទៅបុក រថយន្តម៉ាក់ សេដេសក្នុងទិសដៅស្របគ្នា ហើយរថយន្តបង្ក មិនឈប់ទេ បាន ព្យាយាមបើកឡានរត់តែត្រូវបានបុរសបរទេស ចុះទៅចាប់ឡាន នឹងឃាត់នៅតែមិនព្រមឈប់ទៀតទើប​ធ្វើឲ្យបុរសបរទេសនោះមានកំហឹង ដោយបុកហើយមិនឈប់ក៏បានយកដុំថ្មគប់ កញ្ចក់ឡានខាងមុខរបស់ជនបង្ក និងដៃ បណ្តាលឲ្យបែកខ្ទេចតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅ អន្តរាគមន៍ភ្លាមៗហើយភាគទំាងសងខាងក៏ធ្វើការសម្របសម្រួលគ្នា តែមិនត្រូវក៏សមត្ថកិច្ចបញ្ចូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដោះស្រាយគ្នាតាមក្រោយ ៕ស ដារ៉ា

1436592180079

1436592174285

1436592170262

1436592183698

1436592177515

1436592160571

1436592168218

...

1436592165662

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print