ចុះត្រួតពិនិត្យទីតាំងសិប្បកម្ម និងផ្ទះជួលដែលជនជាតិវៀតណាមស្នាក់នៅ

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំង៣កន្លែងដែលមានជនជាតិវៀតណាមស្នាក់នៅត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យឯកសារពាក់ព័ន្ធដែលជនបរទេសជាអន្តោប្រវេសន៍ចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ។
ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង ដែលជនជាតិវៀតណាមស្នាក់នៅនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំងសិប្បកម្ម និងផ្ទះជួល ជាច្រើនបន្ទប់ ក្នុងភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជាលទ្ធផលសមត្ថកិច្ចរកឃើញជនជាតិវៀតណាម៤នាក់មានឯកសារចូលមកស្នាក់នៅជាអន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជា ដោយឡែកជនជាតិវៀតណាម ជាច្រើននាក់ទៀតពុំមានឯកសារគ្រប់គ្រាន់ចូលមកប្រទេសកម្ពុជាឡើយហើយត្រូវបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ ក្រសួងមហាផ្ទៃបានប្រាប់អ្នកយកពត៍មានដូច្នេះថា   ក្នុងប្រតិបត្ដិការនេះ កម្លាំង សមត្ថកិច្ច បានរកឃើញជនបរទេសជា អន្តោប្រវេសន៍ចំនួន១៩នាក់ភាគច្រើនជាជនជាតិវៀតណាម ក្នុងនោះស្រី១០នាក់ ។ ក្រោយការត្រួតពិនិត្យឃើញថា ជនជាតិវៀតណាម៤នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ដូច្នេះជនជាតិវៀតណាមផ្សេងទៀតដែលគ្មានលិខិតស្នាមត្រឹមត្រូវ និងត្រូវបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់វិធានការនិងរៀបចំនីតិ វិធីបណ្ដេញចេញពីប្រទេសកម្ពុជា ៕សណ្តោស

IMG-20150711-WA0016

IMG-20150711-WA0014

IMG-20150711-WA0017

...

IMG-20150711-WA0015

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print