យុវជនម្នាក់ជានិស្សិតឆ្នាំទី1នៅសកលវិទ្យាល័យន័រតុន ត្រូវរថយន្តកុងតឺន័របុក ពីក្រោយកិនបែកក្បាលចេញខួរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ និស្សិតឆ្នាំទី1ម្នាក់នៅសកលវិទ្យាល័យន័រតុន បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង10និង10នាទីព្រឹកថ្ងៃទី11 ខែកក្កដា ឆ្នាំ2015  នៅចំនុចមុខនិងរោងម៉ាស៊ីនកិនស្រូវ តាមបណ្ដោយផ្លូវ217 ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ដោយរថយន្តកុងតឺន័រ

មួយគ្រឿងបើកបុកម៉ូតូពីក្រោយពេញទំហឹងទើបបណ្ដាលឲ្យគ្រោះថ្នាក់បែបនេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហង់ដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1BI-6530 ជិះទិសដៅពីជើងទៅត្បូងលឿនល្មម ភ្លាមនេះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងពណ៌ស មិនចាំស្លាកលេខ ក្នុងល្បឿនលឿនទិសដៅស្របទិលគ្នាជាមួយម៉ូតូក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលត្រូវរថយន្តកិនបែកក្បាលចេញខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ភ្លាមៗរថយន្តបង្ករហេតុបានបន្តរល្បឿន
បើកគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងមានគ្រោះឈ្មោះនង ចាន់ ភេទប្រុសអាយុ19 ឆ្នាំ ជានិស្សិតឆ្នាំទី1 នៅសកលវិទ្យាល័យន័រតុន មានស្រុកកំណើត នៅភូមិស្ពៅ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានប្រគល់ជនរងគ្រោះដែលស្លាប់នេះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំនែកឯម៉ូតូក៏ត្រូវបានប្រគល់ឲ្យទៅសាច់ញាតិសពផងដែរ៕ជីម ភារ៉ា

IMG-20150711-WA0066

IMG-20150711-WA0067

...

IMG-20150711-WA0068

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print