ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូបង្កហេតុ​ សន្លប់ស្តូកស្តឹង រីឯម្ខាងទៀតរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកសង់១២៥ស្លៀកពាក់ប៉ារ៉ាជិះម៉ូតូ វ៉ាជាមួយនិងរថយន្តមួយគ្រឿងជ្រុលទៅបុកម៉ូតូគុបពីស្រី្តម្នាក់បណ្តាលឲ្យអ្នកបើកម៉ូតូបង្កដួលសន្លប់ស្តូកស្តឹងរីឯស្រ្តីរងរបួសស្រាល ។

ហេតុការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី១០ខែកក្កដា នៅទុលមុខធនាគារអេស៊ីលីដា ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បុរសដែលសន្លប់ស្តូកស្តឹងមានឈ្មោះ សាយ វ៉ានឆន អាយុ៤០ឆ្នាំ ធ្វើការនៅនាយកដ្ធានអង្គរក្ស
ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការនេះបានឲ្យដឹងថាមុនពេលកើតហេតុបុរសម្នាក់ស្លៀកពាក់ប៉ារ៉ាជិះម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BK-6260 ធ្វើដំណើតាមបណ្ដោយ២៧១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ។

ចំណែកម៉ូតូម៉ាកគុបជ្រុងសេ៥០ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ1AP-1881បើកបរដោយស្រ្តីម្នាក់ តាមផ្លូវ២៧១ ពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូបង្កបានបើកវ៉ាជាមួយនិងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបណ្តាលឲ្យជ្រុលចង្កូតទៅបុកឈ្នាន់ម៉ូតូគុបជ្រុងពេញទំហឹងបណ្ដោយឲ្យម៉ូតូទាំងពីរគ្រឿងដួលបណ្ដោយឱ្យស្រ្តីជាអ្នកបើកម៉ូតូរងរបួសស្រាល ។

ចំណែកបុរសស្លៀកពាក់ប៉ារ៉ាសន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុបុរសរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបាននគរបាលចរាចរវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយតាមច្បាប់ ៕ ស រស្មី

...

image22

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print