បុរសម្នាក់ស្រវឹងខ្លាំងពេក​ជិះម៉ូតូទៅមុខលែង​ រួចទុកម៉ូតូហើយលូនទៅដេកចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាខ្លាំងពេកជិះម៉ូតូទៅមុខលែងរួចចុះពីលើម៉ូតូទៅដេកលើចិញ្ចើមផ្លូវ រួចដឹងខ្លួនវិញឃើញមនុស្សចោមរោមមើលច្រើនពេកខ្មាសគេឡើងជិះម៉ូតូចេញទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១១ ខែកក្កដា ក្បែរ ក្រុមហ៊ុនទូរស័ព្ទ Smart តាមមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់វ័យជាង៣០ឆ្នាំ ជិះម៉ូតូម៉ាក FTR ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1CB-5155 ជិះក្នុងទិសដៅពីត្បូងទៅជើង ក្នុង ស្ថានភាពស្រវឹងស្រា មិនដឹងថាទើបតែចេញពីមកផឹកស៊ីនៅឯណានោះទេ ក៏មកដល់ចំណុចកើតហេតុ ខាងលើអ្នកបើកបរស្រវឹងខ្លាំងពេកជិះម៉ូតូទៅមុខលែងរួចបានវាត់ជន្ទល់ម៉ូតូទុកតាមចិញ្ចើម ផ្លូវហើយលូនទៅដេកលក់ស្កប់ស្កល់នៅលើការ៉ូឡាចិញ្ចើមផ្លូវនោះ ។

បន្ទាប់ពីប្រទះឃើញបុរសម្នាក់ដេកលក់ស្កប់ស្កល់ហើយទុកម៉ូតូចោលខ្លាចមានចោរលួចយកទៅបាត់ ប្រជាពលរដ្នក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ក៏មិនទាន់ហ៊ានដាស់ទេក៏បានមួយសន្ទុះក្រោយមកស្រាប់តែបុរសនោះដឹងខ្លួនវិញហើយងើបអង្គុយបើកភ្នែកធំឃើញមនុស្សចោមរោមមើលខ្លួនច្រើនពេកក៏បានសួរថាគាត់នៅឯងណា មិនមែនជាផ្ទះរបស់គាត់ទេអី ។

ពេលនោះ សមត្ថកិច្ចសួរថាបងឯងទៅផ្ទះវិញរួចអត់ គាត់ក៏ប្រញាប់ប្រញាប់រត់ឡើងលើម៉ូតូ ជិះចេញទៅបាត់តែមង្ដ ៕ ស រស្មី

...

image13

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print