គ្រូបង្វឹកយុវជនរបស់ក្លិបបាល់ទាត់ Atletico Portada Alta លោក Francisco Garcia បានស្លាប់ដោយសារវីរុស COVID-19 ក្នុងវ័យ២១ឆ្នាំ។
ក្លិប Atletico Portada Alta បានតែងតាំង លោក Francisco Garcia ជាគ្រូបង្វឹកក្លិបយុ តាំងពីឆ្នាំ២០១៦ហើយបានក្លាយជាអ្នកជំងឺទី៥ និងជាជនរងគ្រោះដោយសារ COVID-19 ដែលក្មេងជាងគេបំផុតនៅ Malaga ផ្ទាល់។
លោក Francisco Garcia បានប្រកបអាជីពជាគ្រូបង្វឹកយុវជនក្លិបបាល់ទាត់ Atletico Portada Alta មានមូលដ្ឋាននៅតំបន់ Malaga ប្រទេសអេស្ប៉ាញ បានទទួលមរណភាពក្នុងអាយុ២១ឆ្នាំ ដោយសារការឆ្លងរាលដាលនៃវីរុស COVID-19 យ៉ាងលឿនក្នុងប្រទេសអេស្ប៉ាញ។
ក្លិប Atletico Portada Alta បានបញ្ជាក់ក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាម (Instagram) របស់ខ្លួនថា លោក Francisco Garcia បានស្លាប់កាលពីថ្ងៃអាទិត្យ នៅមន្ទីរពេទ្យ Regional Hospital of Malaga ប្រទេសអេស្ប៉ាញក្រោយតេស្តឃើញវិជ្ជមាន COVID-19 អស់រយៈពេល១សប្តាហ៍។
ជាមួយគ្នានោះក្លិប Malaga ដែលស្ថិតនៅតំបន់តែមួយជាមួយក្លិប Atletico Portada Alta ក៏បានសរសេរសាររំលែកទុក្ខដល់ក្លិបនិងក្រុមគ្រួសាររបស់លោក Garcia ផងដែរ៕
ដោយ៖ ភិរក្ស