ខឹងបងកាប់ចំប្អូនដាច់កដៃ រឿងញ៉ែសង្សារពួកម៉ាក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខស្ទាក់តាមផ្លូវកាប់ដាច់​កដៃ ខណៈធ្វើដំណើរពេលយប់ ដែលគេសង្ស័យថាអាចជាគូកំណាន់ចិត្តនារីម្នាក់ ដែលខ្លួនបាននិយាយសាសងជាមួយ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខផ្សារហ៊ុយ ឡេង​ស្ថិតក្នុងភូមិសឿ ឃុំសឿ ស្រុក មង្គលបូរី ខេត្តបន្ទាយមាន​ជ័យ ។

សមត្ថកិច្ចមូលដ្ខានប្រាប់ថា ជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិបោះឡោក ឃូមខាងលើ ។

លោកអធិការរងនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរីលី ឈុនគង់ឲ្យដឹងថា បន្ទាប់​​​ពីបានសាកសួរនិងពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនមនុស្ស៥នាក់យកសាកសួរ ។

នៅចំពោះមុខសត្ថកិច្ចក្រុមជនសង្ស័យម្នាក់ឈ្មោះ ផាន់ ជីវ៉ា បានសារភាពថា នៅនោះក្រុមខ្លួនចំនួន៧នាក់បាននិងកំពុងនៅតាមផ្លូវ ។គ្រានោះពួកគេក៏បានឃើញ​ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក៏មានចិត្តខឹងព្រោះតែជនរងគ្រោះញ៉ែសង្សារពួកម៉ាក ក៏នាំគ្នាជិះម៉ូតូតាមកាប់តែម្តងទៅ។

សមត្ថកិច្ចបានបញ្ជាក់ផងដែរថា តាមពិតទៅក្រុមជនដៃដល់មានគំនុំជាមួយបងប្រុសជនរងគ្រោះដែលស្រឡាញ់សង្សារពួកម៉ាកពួកគេ ចំពោះការកាប់នោះ ពួកគេកាប់ច្រលំដោយស្មានថាជនរងគ្រោះគឺជាបងព្រោះរូបរាងប្រហាក់ប្រហែលគ្នា។

ករណីខាងលើយុវជន៥នាក់ហើយដែលសមត្ថកិច្ចស្រុកមង្គលបូរីឃាត់ខ្លួនបានរួមនឹងវត្ថុតាងដាវស៉ាំម៉ូរ៉ៃ ចំណែក២នាក់ទៀតកំពុងរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមរក រីឯជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print