ឆុំ វត្តី កាន់តែផ្អែមល្ហែមមុនថ្ងៃចូលរោងការ

ចែករំលែក៖

ភ្នំពេញ៖ តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” កញ្ញាឆុំ វត្តី បានបណ្តើរសង្សារបណ្តូលចិត្តលោករិទ្ធ ហួរ  ចេញថតរូបថត Pre-Wedding នៅលើទឹកដីនៃខេត្តសៀរាបហើយ មុនពេលពិធីចូលរោងការជាផ្លូវការនៅដើមខែឧសភា ឆ្នាំ ២០២០នេះ។

ក្រោយស្វែងយល់ចិត្តគ្នាជិត៣ឆ្នាំ តារាស្រីស្រអែមស្រស់ វត្តី  និងគូដណ្តឹង កាន់តែបង្កើនភាពផ្អែមល្ហែម និងយល់ចិត្តគ្នាកាន់តែខ្លាំង។  នាងតែបណ្តើរគូស្មេហ៍ដែលគេស្គាល់ថាជាកូនប្រុសថៅកែកុននោះចូលរួមស្ទើរគ្រប់កម្មវិធីតូចធំរបស់អ្នកសិល្បៈ។

ពួកគេគ្រោងចូលរោងការនៅថ្ងៃទី៤ ខែឧសភាខាងមុខដោយត្រៀមទាំងអញ្ជើញភ្ញៀវ​​ជាច្រើនចូលរួមពិសេសអ្នកក្នុងចង្កោមសិល្បៈផងដែរ។ តារាស្រីរូបនេះធ្លាប់ប្រកាសដែរថា នឹងនៅតែបន្តការងារសិល្បៈដដែលពិសេសការថតភាពយន្ត។ នាងថា​កាន់តែមមាញឹកខ្លាំងព្រោះតែនាងនឹងជួយដល់ការងារក្នុងផលិតកម្មរបស់គ្រួសារខាងប្រុសផងដែរ។

ថ្មីៗនេះនាងថែមទាំងសរសើរទឹកចិត្តម្តាយឪពុកក្មេកថាជាមនុស្សល្អ និងតែងលើកទឹកចិត្ត អប់រំនាងថែមទៀតផង៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print