ភ្នំពេញ៖ ជំងឺCovid-19 មិនបានរំខាន់ច្រើនដល់ពិធីមង្គលជ័យរបស់តារាសម្តែងស្រី ម៉ាក សែនសូនីតា មែន ប៉ុន្តែគម្រោងចេញទៅក្រេបចន្ទទឹកឃ្មុំនៅតំបន់អ៊ឺរ៉ុបរបស់នាង ត្រូវបានលុបចោល។ លប់ចោលស្របពេលដែលស្ថានភាពជំងឺនេះបានរីករាលដាល់កាន់តែខ្លាំងនៅតំបន់អ៊ឺរ៉ុបនោះ។
ពិធីអាពាហ៍ពិពាហ៍របស់តារាសម្តែងដ៏ល្បី ម៉ាក សែនសូនីតា ហៅ តូតា និងលោក ប៉ុល វិបុល បានប្រារព្ធឡើងយ៉ាងកក្រើកសង្គមសិល្បៈ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ និងចំថ្ងៃកំណើតរបស់តាស្រីរូបនេះតែម្តង។ បើទោះបីជម្ងឺ Covid-19 កំពុងតែរាតត្បាតយ៉ាងណាក៏ដោយ ក៏ពិធីមង្គលការរបស់ តូតា និងស្វាមី ត្រូវបានធ្វើឡើងយ៉ាងរលូន តាំងពីពេលព្រឹករហូតពេលរាត្រី ដោយវត្តមានសិល្បករ សិល្បការនីយ៉ាងកុះករបានតុបតែងខ្លួនខ្ញង់ៗនាំគ្នាចូលរួមកម្មវិធីនេះ ប្រកបដោយទឹកមុខសប្បាយរីករាយ។ ទោះជាយ៉ាងណាតារាស្រីរូបនេះបានបញ្ជាក់ថានាងសោកស្តាយដែលគម្រោងចេញទៅក្រេបចន្ទទឹកឃ្មុំនៅតំបន់អឺរ៉ុបត្រូវបានលប់ចោល។ ទោះជាយ៉ាងណានាងសប្បាយចិត្តដែលពិធីមង្គលការរបស់នាងរៀបចំឡើងដោយរលូន និងមានភ្ញៀវចូលរួមច្រើនកុះករ។ តារាស្រីរូបនេះបញ្ជាក់ថាដែរថា នាងគ្រោងទទួលយកកំណើតកូនភ្លាមៗតែម្តងក្រោយរៀបមង្គលការរួចព្រោះតែនាងនិងស្វាមីក៏ដល់វ័យដែលសមល្មមនឹងមានកូនចៅផងដែរ។
គួរបញ្ជាក់ដែរថាកន្លងមកមានគូស្វាមីជាសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបានធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅតំបន់អ៊ឺរ៉ុប សិល្បករទាំងនោះមានដូចជា អ្នកនាងឱក សុគន្ធកញ្ញា តារាចម្រៀង សួស វីហ្សា និងលោកថមមីជាដើម។ បច្ចុប្បន្នបណ្តាប្រទេសមួយចំនួនក្នុងតំបន់អ៊ឺរ៉ុបបាននឹងកំពុងតែរីករាលដាលយ៉ាងខ្លាំងពីជំងឺរលៀកផ្លូវដង្ហើម Covid-19 ដូចជាប្រទេស អ៊ីតាលី បារាំង ជាដើម។ កម្ពុជាក៏បានប្រកាសផ្អាកក្នុងការផ្តល់ទិដ្ឋាការដល់ពលរដ្ឋមកពិបណ្តាប្រទេសតំបន់អ៊ឺរ៉ុបផងដែរដើម្បីបញ្ជៀសការរីករាលដាល់កាន់តែខ្លាំងនៃជំងឺនេះ៕
ដោយ វឌ្ឍនា