ព្រឹកធ្វើជាងកាត់សក់ យប់ឡើងចេញឆក់ ត្រូវនគរបាលចាប់វាយខ្នោះ

ចែករំលែក៖

 

ភ្នំពេញ៖ ចោរឆក់២នាក់ ត្រូវបានកម្លាំងគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនបន្ទាប់ពីពួកគេបាននាំគ្នាជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែប្រទះជាមួយកម្លាំងល្បាតក៏ក្របួចជាប់តែម្តង ។

ករណីឃាត់ខ្លួនចោរឆក់ខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខបុរីប៉េងហួត ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ទី១-ឈ្មោះ ឯក សៅ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅក្នុងវត្តដំបូកខ្ពស់ ផ្លូវបេតុង ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ និងទី២-ឈ្មោះខន សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ១៩៧ ផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកស៊ុយហ្ស៊ីគីស្មាស់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GS5281 និង ទូរស័ព្ទដៃចំនួន០៣គ្រឿង ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print