​វៀតណាមប្រកាសបិទព្រំដែនមួយចំនួនជាមួយកម្ពុជា​បណ្តោះអាសន្ន​ ខណៈអ្នកឆ្លងវីរុសកូវីដ១៩ឡេីងដល់៣៥នាក់​នៅកម្ពុជា​

ចែករំលែក៖

ភ្នំពេញ​ លោកស្រី ឱ វណ្ណឌីន អ្នកនាំ​ពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា បុរស​ខ្មែរដែលមានផ្ទុកវីរុសCovid-19 នៅខេត្តសៀមរាប កំពុងវិវត្តន៍ទៅកាន់ភាព​ប្រសើរឡើង ដែលអាចនឹងជាសះ​ស្បើយ​នាពេលឆាប់ៗខាងមុខនេះ។​ អ្នក​ស្រី​ថ្លែង​ប្រាប់បែបនេះ នៅក្នុងសន្និសីទកាសែតមួយ​ ដែលរៀបចំ​ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ​នៅទីស្ដីការគណៈរដ្ឋមន្ត្រី​ នាព្រឹកថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ​២០២០​។

ឯ​ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតម៉ោង​១០៖៣០​នាទី​ ព្រឹកថ្ងៃទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២០​ កម្ពុជា​រកឃេីញអ្នកឆ្លងជំងឺ​ COVID​19-19 ឡេីងដល់ចំនួន​៣៥ករណី​ ដោយ៣៤ករណី​នាំចូល​ពី​ប្រទេសក្រៅ​ និង​១ករណី​ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជន​ជាតិជប៉ុន​ នៅខេត្តសៀមរាប ។

លោកបន្តថា យេីងពុំទាន់រកឃេីញ​ភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍​ឡេីយទេ​ តែលទ្ធភាពនឹងអាចកេីត​មានឡេីង​ ។

ចំណែក លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក​ថា​ រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះបានសម្រេចបិទ​ច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជា​មួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព។

លោក គៀត ច័ន្ទថារិទ្ធ បន្តថា ​រហូត​មក​ដល់ពេលនេះសម្រាប់ជនបរទេសដែលចង់ចូលទៅកាន់ប្រទេសវៀត​ណាម នឹងមិនអនុញ្ញាតឱ្យចូលទៀតទេ រួមទាំងពលរដ្ឋខ្មែរនៅជាប់ព្រំដែន​ដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់​ដោយឡែកចំនួន១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូល​ ៕ ដោយ ៖ ជាយក្រុង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print