ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាលួចនិងឆក់យ៉ាងសកម្មត្រូវបានកំលាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៦ នៅចំណុចក្រោយផ្សារទំនើបរតនាផ្លាហ្សា ស្ថិតក្នុងភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ ង ភារ៉ា ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំគោកបញ្ជាន់ភូមិថ្មគោល សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យនិងទី២ឈ្មោះ អ៊ូ ខ្យង ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ចំណែកដើមបណ្តឹងមានឈ្មោះ ចាប ជុំស្រីរ័ត្ន ភេទស្រីអាយុ២២ឆ្នាំមុខរបរបបុគ្គលិកសាលា គីសូណា ស្នាក់២៨ផ្លូវជីវ៉ែល ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
តាមការអោយដឹងពីនារីរងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី០២ខែធ្នួ ឆ្នាំ២០១៦រូបនាងបានទុកសាក់កាដូនៅក្នុងថតតុធ្វើការនៅផ្ទះកើតហេតុខាងលើហើយបានចូលទៅបន្ទាប់ទឹកពេលចេញមកវិញស្រាប់តែបាត់តែម្តងដោយក្នុងសាក់កាដូរនោះមានទូរស័ព្ទដៃ១គ្រឿងម៉ាកអាយហ្វនសុីច លុយចំនួន៤០០ដុល្លានិងសំភារមួយចំនួនទៀត។លុះមកដល់ព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៦ជនរងគ្រោះក៍ឃើញជនសង្ស័យទាំងពីនាក់កំពងតែជិះម៉ូតូ១គ្រឿងម៉ាកសង់កូរេពណ៍ក្រហមគ្មានស្លាកលេខជិះមកម្តុំផ្ទះជនរងគ្រោះក៍ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាអោយឃាត់ខ្លួនយកមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចយកកាបូបលុយរបសនារីរងគ្រោះនាពេលកន្លងមកពិតប្រកដមែន។
ពាក់ព័ន្ធនិងការឃាត់ខ្លួនជនសង្ស័យទាំពីនេះលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា យោងតាមចំឡើយសារភាពរបស់ជនសង្ស័យទាំងពីនាក់នេះគីជាមុខសញ្ញាចាស់ដែលតែងតែធ្វើសកម្មភាពលួចយកកាបូបលុយពីប្រជាពលរដ្ឋដែលឈប់រថយន្តទិញឥវ៉ាន់និងធ្វើសកម្មភាពឆក់យ៉ាងសកម្ម។
បច្ចុប្បន្នជនសង្ស័ទាំពីនាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីក៍សាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនិតិវិធី៕ តុង សីហា