អ្នកបើកបររថយន្តដឹកដំឡូងជាតិថៃម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ពេលចុះទាក់ខ្សែភ្លើងចេញពីដំបូលរថយន្ត

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសជនជាតិថៃម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅចំណុចក្រុមទី៧ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីវេលាម៉ោងរសៀល ថ្ងៃ ចន្ទ ៨រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ខណៈបើករថយន្តទាក់ខ្សែភ្លើងកាត់ទទឹងថ្នល់រួចយកខ្សែទាក់ខ្សែភ្លើងចេញបណ្តាលឲ្យឆ្លងចរន្តឆក់តែម្តង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សុំវ៉ាង ស៊ីយាំខាប៊ុត ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិថៃ រស់នៅខេត្តច័ន្ទបូរី មុខរបរបើកបររថយន្ត ។ មុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តមកដឹកដំឡូងមីពីសៃឡូ យកទៅលក់នៅប្រទេសថៃ ក៏ជួបគ្រោះអកុសលបាត់បង់អាយុអាយុជីវិតនៅដីខ្មែរបែបនេះ ។
ប្រភពដដែលបានឲ្យដឹងថា៖ ករណីនេះបណ្តាលមកពីជនរងគ្រោះ ពេលបើករថយន្តចេញពីសៃឡូ ឃើញខ្សែភ្លើងធ្លាក់ទាបពេកហើយខ្លាចទើសដំបូលរថយន្តក៏ចុះយកខ្សែមកចងលើកឡើងទៅលើ ធ្វើឲ្យខ្សែភ្លើងឆ្លងចរន្តក៏ឆក់ស្លាប់ខ្លួនឯងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យសាកសព ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្សែភ្លើងឆក់ប្រាកដមែន រួចប្រគល់ទៅឲ្យសាច់ញាតិយកសពទៅប្រទេសថៃ ធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print