ដើម្បីការឆ្លងរីករាលដាល COVID-19 ក្នុងជួរនគរបាលជាតិ, រាល់កិច្ចប្រជុំទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចេញសេចក្ដីណែនាំស្ដីពី វិធានការបង្ការ ការឆ្លងរីករាលដាល COVID-19 ក្នុងជួរនគរបាលជាតិ, រាល់កិច្ចប្រជុំទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន។ ដោយសំដៅការពារដល់សុខមាលភាពមន្ដ្រីនគរបាលជាតិ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំមួយទៅគ្រប់នាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នូវវិធានការបង្ការ ការឆ្លងរីករាលដាលវីរុសកូវីដ១៩។ តាមសេចក្ដីណែនាំ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវវិធានការ និងការណែនាំចំនួន ៧ចំណុច ដើម្បីគ្រប់នាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវអនុវត្ត។
ក្នុងនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានកត់សម្គាល់ថា គម្រោង ឬកម្មវិធីមួយចំនួនដែលមិនមានភាពចាំបាច់ចំពោះមុខនោះ ត្រូវលើកសំណើសុំគោលការណ៍ ដើម្បីផ្អាកការអនុវត្ត ឬការចូលរួមជាបណ្ដោះអាសន្ន។ ករណីមន្ដ្រីដែលមានសមត្ថកិច្ច ក្នុងការពិនិត្យ និងសម្រេចលើការងារប្រចាំថ្ងៃ ដែលមានបញ្ហាសុខភាពពាក់ព័ន្ធកូវីដ១៩ សាមីអង្គភាពត្រូវរៀបចំយន្ដការបំពេញការងារ សំដៅជៀសវាងការកកស្ទះការងា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print