កាន់តែវីរហើយនោះ ! គ្រូវពេទ្យខ្លាច ឆ្លងកូវីដ-១៩ នាំគ្នាលាឈប់ធ្វើការងារ

ចែករំលែក៖

ប្រទេសប៊ុលហ្គារី៖ គ្រូពេទ្យ នៅក្នុងប្រទេសមួយចំនួនបានដាក់ពាក្យលាឈប់ពីការងារ ដោយដឹងថាខ្លួននៅត្រូវបញ្ជូនទៅព្យាបាលអ្នកជំងឺ កូវីដ-១៩ ។
សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០ បានផ្សាយថា ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាករាប់សិបនាក់ បានសម្រេចចិត្តលាឈប់ពីការងារភា្លមៗ នៅឯមន្ទីរពេទ្យចំនួន ០២ ក្នុងរដ្ឋធានីសូហ្វីយ៉ា នៃប្រទេសប៊ុលហ្គារី បន្ទាប់ពីពួកគេទទួលដំណឹងថា នឹងត្រូវទទួលបន្ទុកព្យាបាលអ្នកជំងឺឆ្លង COVID-19។
អ្នកគ្រូពេទ្យ កាមែលីយ៉ា ចាឆូវស្កា (Kameliya Bachovska) បានប្រាប់ Al Jazeera ថាអ្នកស្រី និងមិត្តរួមការងារ ៨៤នាក់ផ្សេងទៀត បានលាឈប់ពីការងារ ក្រោយត្រូវបានគេជូនដំណឹងថា មន្ទីរពេទ្យរបស់ពួកគេនឹងទទួលព្យាបាលអ្នកជំងឺ COVID-19។ អ្នកគ្រូពេទ្យ Bachovska បានគូសបញ្ជាក់បន្ថែមដូច្នេះថា «មន្ទីរពេទ្យមិនមាន សម្ភារៈការពារគ្រប់គ្រាន់ឡើយ ហើយមិនមានតែមន្ទីរពេទ្យយើងមួយគត់នោះទេ ដែលខ្វះនោះ… ដែលនេះធ្វើឱ្យគ្រូពេទ្យភាគច្រើននៅក្នុងប្រទេសប៊ុលហ្គារី ប្រឈមមុខនឹងហានិភ័យឆ្លង និងធ្លាក់ខ្លួនឈឺ ជាពិសេសគឺគ្រូពេទ្យមានវ័យចំណាស់តែម្ដង ដែលមានហានិភ័យខ្ពស់ជាងគេ ដោយសារតែការខ្វះខាតសម្ភារៈការពារ»។
គួរជម្រាបថា ក្រុមគ្រូពេទ្យជាច្រើននាក់បាននាំគ្នាត្អូញត្អែរ ពីការខ្វះខាតសម្ភាៈការពារ និងបរិក្ខាព្យាបាល ក៏ដូចជាថែទាំអ្នកជំងឺ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាជាតិប៊ុលហ្គារី ប្រកាសដាក់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។ បច្ចុប្បន្នប៊ុលហ្គារី មានឆ្លង COVID-19 ចំនួន ៩២ករណី ក្នុងនោះមាន ០២នាក់បានស្លាប់ ដោយម្នាក់ជាស្ត្រីមានអាយុ ៦៦ឆ្នាំ និងប្ដីរបស់គាត់វ័យ ៧៤ឆ្នាំ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print