ល្បួងក្មេងស្រីអនីតិជនដើរលេងពេលយប់ ដល់កន្លែងស្ងាត់ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច

ចែករំលែក៖

​ខេត្តព្រះ​វិហារ​៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ នឹង​ការពារ​អនីតិជន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើក្មេងស្រីម្នាក់ជាអនីតិជន។​

សមត្ថកិច្ចជំនាញបានឲ្យដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យ​ត្រូវ​បាន​ធ្វើឡើងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ បន្ទាប់ពីបុរសនេះចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់កាត់កាលពី​វេលា​ម៉ោង​០០​នឹង​៣០​នាទី​រំលងអាធ្រាត្រឈានចូលថ្ងៃថ្ងៃអង្គារ ៩រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​ចំណុះ​ភូមិ​ភ្នំ​ដែក​ ឃុំរ​ម្មណី​យ៍​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​។​

​មន្ត្រី​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងទៀត​ថា​៖ ជន​រង​គ្រោះ​ឈ្មោះ​ ក​.​ទ​ អាយុ​១៣​ឆ្នាំ​ មុខរប​កសិករ​ រស់នៅ​ភូមិ​បង្កើន​ផល​ ឃុំ​រំ​ទម​ ស្រុក​រវៀង​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ឆុង​ តុលា​ អាយុ​ ៣០​ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​​ បានល្បួងចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេចពេលខ្លួនគេឌុបនាងតាមម៉ូតូដើរលេងពេលយប់ ។ ក្រោយមកក្មេងស្រីរងគ្រោះបានទម្លាយរឿងនេះឲ្យម្តាយដឺង ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ។ ​

ក្រោយពេលឃាត់ខ្លួនជនសង្ស័យនេះរួចមក ខ្លួនគេបានសារភាពថា ពិតជាបានរំលោភក្មេងស្រីរងគ្រោះប្រាកដមែនទើបសមត្ថកិច្ច​ជំនាញ​កសាង​សំ​ណុំរឿង​ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការ​តាម​ច្បាប់​ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print