ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម៣នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ធ្វើការបង្ក្រាបឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីនេះធ្វើឡើងនៅវេលាម៉ោង១១និង០៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ទី១•ឈ្មោះ ហុិន ឆាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ទី២•ឈ្មោះ ពៅ ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិលេខ១ សង្កាត់ស្វាយរំ ក្រុង តាខ្មៅ ខេត្តកណ្តាល និងទី៣• ឈ្មោះ លឹម ដាវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងមាន៖ ម្សៅក្រាម ពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន២៧កញ្ចប់ ,ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ។
ប្រភពដដែលបន្តថា នៅមុនពេកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបានទទួលព័ត៌មានថា ជនសង្ស័យឈ្មោះ ហ៊ិន ឆាង កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិសង្កាត់កើតហេតុ ភ្លាមនោះក៏ធ្វើការសហការជាមួយកម្លាំងនគរប៉ុស្តិ៍ស្វាយរលំ ចុះទៅដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យឈ្មោះ ហុិន ឆាង កំពុងតែជួញដូរថ្នាំញៀន ក៏ឃាត់ខ្លូន និងឆែកឆេរ រកឃើញថ្នាំញៀនចំនួន២៧កញ្ចប់ នៅនឹងខ្លួនជនសង្ស័យក៏ឃាត់ខ្លួនតែម្ដង ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហ៊ិន ឆាង បានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួន ដែលបានទិញពីឈ្មោះ ពៅ ប៊ុនធឿន នៅភូមិលេខ១ សង្កាត់ ស្វាយរលំ ក្រុង តាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ២០ម៉ឺនរៀលដើម្បីលក់បន្តពិតប្រាកដមែន។ ក្នុងពេលជាមួយគ្នានោះដែរ សមត្ថកិច្ច ក៏បន្តចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពៅ ប៊ុនធឿន បន្ថែមទៀត និងឈ្មោះ លឹម ដាវី យកមកអធិការដ្ឋាននគរបាលចាត់ការតាមច្បប់ ៕