តុលាការខេត្តកណ្តាល ឃុំខ្លួនចោរឆក់កាបូបលើផ្លូវសាធារណះ២នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមចោរឆក់នៅលើដងផ្លូវយ៉ាងសកម្ម២នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបានភ្លាម‌ៗ ខណៈជនសង្ស័យធ្វើសកម្មភាពរួចជិះម៉ូតូគេចខ្លួន ទៅបុកគូទរថយន្តពីក្រោយ។

ជនសង្ស័យទាំង២នាក់ បានត្រូវលោកស្រី ពេជ ម៉ារែន ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ បានសម្រេចចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “លួចមានស្ថាទម្ងន់ទោស” តាមមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ។

ដែលប្រព្រឹត្តនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចតាមផ្លូវ២០៦ ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនត្រូវចោទទី១ឈ្មោះ នឹង សុខា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យភ្នំពេញ មុខរបរមិពិតប្រាកដ ទី២ឈ្មោះ ណុល ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ លីម ម៉ីសាំង ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៏ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា៖ នៅពេលជនរងគ្រោះកំពុងជិះម៉ូតូតែម្នាក់ឯងតាមផ្លូវហើយកាន់កាបូបមួយ ពេលនោះក៏ឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១មួយគ្រឿងម៉ាកHonda c125 ពណ៍ខ្មៅ ដោយឈ្មោះ នឹង សុខា ជាអ្នកឌុប ចំនែកឈ្មោះ ណុល ចិត្រា អង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបពីដៃ ជនរងគ្រោះហើយបើកម៉ូតូរត់ឡើងទៅភ្នំពេញ តែនៅពេលបើកដល់មុខរោងចក្រតាក់ហ្វាត សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យម៉ូតូជនសង្ស័យបានបើកបុកគូទរថយន្តគេ បណ្តាលអោយដួល ហើយត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិចាក់អង្រែលើចាប់ឃាត់ខ្លួនបានទាំង២នាក់និងវត្ថុតាង យកមកប្រគល់អោយសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាត់ការតាមនិតិវិធីតែម្តង៕។

តាមចំលើយសារភាពជនសង្ស័យ២នាក់ខាងលើបានប្រាប់ថាពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះខាងលើ ប្រាកដមែន ៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print