ភ្នំពេញ ៖ ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១១ឆ្នាំ២០១៥ ក្រោយពី ដំណើរការអស់រយៈពេល២ថ្ងៃ កន្លងទៅ គឺពីថ្ងៃទី១០ដល់១១ខែកក្កដាឆ្នាំ២០១៥ នៅគរ៨៥ ក្នុងបរិវេណ ទីស្នាក់ ការ គណបក្សប្រជាជនកម្ពុជា ដោយបានការ អញ្ជើញចូលរួមជាកិតិ្តយស បំពាក់មេដាយ ដល់កីឡាករកីឡាការិនី ទទួលបានជ័យ លាភី ពីសំណាក់ លោកឈឹម ជួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ។
តាមរបាយការណ៍ របស់លោកជាប៊ុន ហេងប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានឲ្យដឹងថា នេះគឺជា លើកទី១១ហើយ ដែលអង្គភាពកីឡាក្រសួងមហាផ្ទៃ បានរៀបចំនូវព្រឹត្តិការណ៍ ប្រកួតកីឡាវាយសី ជ្រើសរើស ជើងឯក ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឡើងក្នុងគោល បំណង ប្រស័យទាក់ទងគ្នា រវាង កីឡាករកីឡាការិនី ពីបណ្តាក្លិប១ទៅក្លិបមួយផ្សេងទៀត។
លោកបានបន្តទៀតថា សម្រាប់ការប្រកួតពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំនេះមានសមាគមន៍ ក្លិបចូលរួម សរុបចំនួន១៣ក្លិប ក្នុងនោះមានក្លិបកីឡាវាយសី មកពីប្រទេសវៀតណាមចំនួន៣ផងដែរ។ ចំពោះ លទ្ធផល ចំណាត់ថ្នាក់ វិញ្ញាសា វាយគូយុវជនអាយុ៣០ឆ្នាំ លេខ១កីឡាករ ទាវ យ៉ុងវណ្ណៈនិងងួន កាណូរ៉ា មកពីក្លិប ត្រពាំងស្រែ ។ លេខ២បានទៅកីឡាករ ជិនដេត ពិទ្ធិជាតិ សុខ ចាន់ថន។មកពីក្លិប ត្រពាំងស្រែ។លេខ ៣ បានទៅកីឡាករ សៀង គឹមហុង ឡេង សុភក្រ្តា មកពីក្លិបមនីឋាបនា និងលេខ៤ កីឡាករ សេរី សុភា ហង្ស សុផលបុនីរិទ្ធ។
វិញ្ញាសា វាយគូបុរស អាយុ៣០ឆ្នាំដល់៣៩ឆ្នាំ ចំណាត់ថ្នាក់លេខ១បានទៅក្រុមកីឡាករមកពីប្រទេស វៀតណាម ខេត្តកិនថឺ លេខ២បានទៅលើក្រុមកីឡាករមកពី ក្លិបមុនីឋាបនា និងលេខ៣បានទៅក្រុម កីឡាករមកពី ត្រពាំងស្រែ។
វិញ្ញាសាវាយគូបុរសអាយុចាប់ពី៤០ឆ្នាំដល់៤៩ឆ្នាំ ចំណាត់ថ្នាក់លេខ១បានទៅលើក្រុម កីឡាករ មកពីក្លិប ខេមរៈ លេខ២បានទៅក្រុមកីឡាករមកពី ក្លិប ក្រសួងមហាផ្ទៃ លេខ៣បានទៅក្រុមកីឡាករមកពី ក្លិបខេមរៈនិងចំណាត់ថ្នាក់លេខ៤បានទៅក្រុមកីឡាករមកពី ក្រសួងមហាផ្ទៃ។
វិញ្ញាសា វាយគូបុរស អាយុចាប់៥០ឆ្នាំដល់៥៩ឆ្នាំ ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមកីឡាករមកពី ក្លិបខេមរៈ លេខ២ បានទៅក្រុមកីឡាករមកពី ក្លិបក្រសួងមហាផ្ទៃ លេខ៣បាទៅក្រុមកីឡាករ មកពី ក្លិបនាយកដ្ឋានភ័ ស្តុភារ និងចណាត់ថ្នាក់លេខ៤ បានទៅក្រុមកីឡាករមកពីក្លិប ខេមរៈ។
វិញ្ញាសាវាយគូបុរស អាយុចាប់ពី៦០ឡើង ចំណាត់ថ្នាក់លេខ១ បានទៅក្រុមកីឡាករ មកពីក្លិបក្រសួងមហា ផ្ទៃ លេខ២ បានទៅក្រុមកីឡាករមកពី ខេត្តព្រះសីហនុ លេខ៣បានទៅក្រុមកីឡាករមកពី ក្លិបបនាយកដ្ឋានភ័ ស្តុភារ និងលេខ៤ បានទៅក្រុមកីឡាករមកពីក្លិប ក្រសួងមហាផ្ទៃ ។
វិញ្ញាសា វាយគូនារី មិនគិតអាយុ ចំណាត់ថ្នាក់ លេខ១បានទៅលើក្រុមកីឡាការិនីមកពីប្រទេសវៀតណាម ខេត្តកិនថឺ លេខ២បានទៅលើក្រុមកីឡាការិនី មកពី ខេត្តចូវដុក ប្រទេសវៀតណាម ចំណាត់លេខ៣ បានទៅក្រុមកីឡាការិនី មកពី ក្លិបខេមរៈ និងចំណាត់ថ្នាក់លេខ៤ បានទៅលក្រិមកីឡាការិនី មកពី ខេត្តកោះកុង។
គួររំលឹកថា គ្រប់វិញ្ញាសាដែលបានដាក់ឲ្យកីឡាករកីឡាការិនី ប្រកួតសុទ្ធតែទទួលបាននូវមេដាយ មាស មេដាយប្រាក់និងមេដាយសមរឹទ្ធិ អមជាថវិកា លើកទឹកចិត្ត ចំណាត់ថ្នាក់លេខ១ ទទួលបានចំនួន១លានរៀល លេខ២ទទួលបានថវិកាចំនួន៦០ម៉ឺនរៀល លេខ៣ទទួលបានថវិកាចំនួន៤០ម៉ឺនរៀលនិងលេខ៤ទទួលបានថវិកា ចំនួន២០ម៉ឺនរៀលផងដែរ៕សារីម