ភ្នំពេញ ៖ កាលពីម៉ោង៩:៤០នាទីព្រឹក ថ្ងៃទី១១កក្កដា ២០១៥ អាជា្ញធរនិងសមត្ថកិច្ចខណ្ឌមានជ័យបានចេញប្រតិបត្តិការប្រមូលក្រុមអ្នកនិយមលេងល្បែងជល់មាន់ ស្ថិតនៅក្រុមទី២ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ប៉ុន្តែមិនដូចបំណង ដោយសារពួកគេបានដឹងខ្លួនទាន់ ហើយនាំគ្នារត់ចែកជើងគ្នាអស់ ។
លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាអ្នកដឹកនាំប្រតិបត្តិការនេះបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកកុន បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងជល់មានខាងលើ ដោយបង្រ្កាបដង្ហូតបានតែមាន់បីក្បាល តែពុំបានឃាត់មនុស្សជាអ្នកលេង និងសម្ភារអ្វីផ្សេងនោះទេ។ ប៉ុន្តែ កម្លាំងបាននាំខ្លួនម្ចាស់ទីតាំងមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ វិបុល
...