សរុបកីឡាករ​និង​គ្រូ​បង្វឹកដែល​ឆ្លងវីរុសកូរ៉ូណានៅលីកកំពូល​អឺរ៉ុប

ចែករំលែក៖

ស្របពេលដែលលីកកំពូលៗនៅអឺរ៉ុបបានសម្រេចចិត្តផ្អាកការប្រកួតនោះស្ថានភាពនៃការរីក រាលដាលវីរុសកូរ៉ូណាមិនទាន់មានភាពធូរស្រាលនៅឡើយទេ។ ក្នុងនោះប្រទេសអុីតាលីមាន ទិន្នន័យឆ្លង និងស្លាប់ច្រើនជាងគេនៅអឺរ៉ុប។

ការសម្រេចចិត្ត​ផ្អាក​ការ​ប្រកួតបាល់ទាត់នៅក្នុងប្រទេសនៅអឺរ៉ុបក៍ដូច​ជា​កម្មវិធី​មួយ​ចំនួន​ដូចជា​ Euro 2020 និង Copa America បានពន្យារ​ពេល​ទាំង​អស់។ ជាមួយ​នេះវីរុសកូរ៉ូណា ឬ​ Covid-19 ក៏​បាន​ឆ្លង​ទៅ​កីឡាករ​បាល់ទាត់​និង​គ្រូ​បង្វឹក​មួយ​ចំនួន​ផង​ដែរ។ ខាង​ក្រោម​គឺ​ជា​ការ​សរុប​កីឡាករ​ និង​គ្រូ​បាល់​ទាត់ដែលឆ្លង​វីរុស​កូរ៉ូណា៖

១. Mikel Arteta អ្នក​ចាត់​ការ​របស់ក្លិប Arsenal

២. Callum Hudson-Odoi  កីឡាករ​របស់ក្លិប Chelsea

៣. Daniele Rugani ខ្សែ​ការពារ​របស់ក្លិប Juventus

៤. Blaise Matuidi  ក្លាយជា​កីឡាករ​របស់ក្លិប Juventus

៥.  Manolo Gabbiadini កីឡាករ​របស់ក្លិប Sampdoria

៦. មិត្ត​រួម​ក្រុម​របស់ក្លិប Gabbiadini ៥​នាក់ផ្សេង​ទៀត​មាន​ដូច​ជា AlbinEkdal, Antonino La Gumina, Morten Thorsby, Fabio Depaoli និង Bartosz Bereszynski

៧. កីឡាករ​របស់​ក្លិប Fiorentina រួមមាន DusanVlahovic, Patrick​Cutrone​ និង German Pezzella  តេស្ដ​វិជ្ជមាន

​៨. Ezequiel Garay  របស់ក្លិប Valencia ក្លាយ​ជា​កីឡាករលីកកំពូលអេស្ប៉ាញ Li Liga ដំបូង​ឆ្លង​វីរុស

៩. កីឡាករ Eliaquim Mangala របស់ក្លិប Valencia និងមាន​កីឡាករ​៤​នាក់​ផ្សេង​ទៀតសុទ្ធ​តែ​ឆ្លង​ដូច​គ្នា

១០.​ ថ្ងៃ​ទី១៧ ខែមីនា ក្លិប Espanyol ប្រកាស​កីឡាករ​របស់ខ្លួន​៦​នាក់​ឆ្លង​វីរុសកូរ៉ូណា

១១.​ ក្លិប Alaves បញ្ជាក់កីឡាករ​របស់​ខ្លួន​៣​នាក់ឆ្លង

១២. ក្លិប Elche មាន​កីឡាករ​ម្នាក់តេស្ដ​វិជ្ជមាន

១៣. ខ្សែ​ការពារ ​Timo Hubers របស់ក្លិប Hannover ៕ ​​ដោយ ៖ ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print