កីឡាករ Whittingham របស់ក្លិប Cardiff City ស្លាប់ក្នុងវ័យ៣៥ឆ្នាំ

ចែករំលែក៖

ក្លិប Cardiff City បាន​បញ្ជាក់ពីការ​មរណភាព​របស់អតីត​កីឡាករ​ខ្សែ​បម្រើ Peter Whittingham នៅវ័យ ៣៥ឆ្នាំ​ ដោយសារ​ការដួល​របួស​ក្បាល​កាលពីសប្ដាហ៍មុន ។

លោក Solskjaer គ្រូបង្វឹកក្លិបបិសាចក្រហមដែល​បានចំណាយ​ពេលជិត៩ខែ​ធ្វើការ​ជាមួយ​ ខ្សែររូបនេះបាន​និយាយ​ក្នុងគេហទំព័រ​ផ្លូវការ​របស់​ក្លិប Man United ថា “​ខ្ញុំ​តក់ស្លុត​ណាស់​ដែល​បាន​ឮ​ដំណឹង​ពីការ​លាចាក​លោក​របស់ Peter Whittingham។ Whittingham ជាកីឡាករ​បាល់​ទាត់​ដ៏អស្ចារ្យម្នាក់ និង​ជាពលរដ្ឋ​ល្អ​ម្នាក់ផងដែរ។ ខ្ញុំ​រីករាយ​នឹង​ធ្វើការជាមួយ​គេ​នៅ​ក្លិប Cardiff City”។

គ្រូបង្វឹករូបនេះបានបន្តថា “ខ្ញុំ​ស្ទើរ​តែមិនជឿថា​គេ​ចាកចេញ​ទាំងវ័យក្មេង​យ៉ាងនេះ។ ពួកយើង​នឹង​នឹកដល់គេជានិច្ច ហើយ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់គេ​ផង ក្នុង​ពេល​វេលា​ដ៏លំបាក​មួយនេះ។ លោក​ជា​កីឡាករ​មួយរូប​ដែល​មានទេពកោសល្យ​ និងមានបច្ចេកទេសខ្ពស់​ដែលខ្ញុំ​ធ្លាប់ស្គាល់​ ហើយ​លោក​បាន​បន្សល់ទុក​នូវ​ដាន​ជើង​ដ៏វែងអន្លាយមួយ។ ខ្ញុំ​មានមោទកភាព​ណាស់​ដែល​បានស្គាល់ និងធ្វើការ​រួមគ្នាជាមួយ​លោក ហើយ​ខ្ញុំ​តែងតែនឹក​ឃើញ​ការ​ប្រកួត​រវាង​កីឡាករ​ចាស់ៗនិងកីឡាករ​ក្មេងៗ។ សូម​ឱ្យវិញ្ញាណខន្ធ​របស់ Whittingham បានស្ងប់លោក​លាចាក​លោក​នេះ​ទាំងវ័យក្មេង​ពេកហើយ” ។

សូមបញ្ជាក់ថា កីឡាករ Peter Whittingham បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ក្លិប Cardiff ដល់​ទៅ ២លើក​ ហើយ​បាន​ក្លាយជាកីឡាករ​ឆ្នើម​ប្រចាំទសវត្សរ៍​របស់​ Football League ក្នុង​អំឡុងឆ្នាំ២០០៥–២០១៥។ អតីតខ្សែការពាររួបនេះធ្លាប់លេង​ឲ្យក្លិបមួយចំនួនដូចជា​ក្លិប Aston Villa, Burnley, Derby County និង Blackburn Rovers សម្រាប់អាជីព​ ១៥ឆ្នាំ ប៉ុន្តែពេល​វេលា​ល្អបំផុត​របស់លោក​ គឺពេល​វេលា​ ១០ឆ្នាំ​នៅ​ក្លិប Cardiff ៕ ដោយ៖ ភារៈ

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print