ភ្នំពេញ៖ កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
(ក៧) បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុក-ដឹកជញ្ជូន ជួញដូរគ្រឿងញៀនដោយខុសច្បាប់ក្នុងរាជធានីភ្នំពេញ
ឈានដល់ឃាត់ខ្លួនស្ត្រីវ័យក្មេង និងសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៥៩៨.៨១
ក្រាម។
ករណីបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២២:៣០នាទី នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា៖ កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧)ដឹកនាំដោយលោកនាយករង ស្រី សុវណ្ណា និងមានការសំរបសំរួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានបើកកិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុកជូញដូរគ្រឿងញៀនខុសច្បាប់។
សមត្ថកិច្ចបន្តថា៖ ជាលទ្ធផល៖ ឃាត់ខ្លួនសង្ស័យម្នាក់ មានឈ្មោះ ឃន ស្រីនាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ និងចាប់យកវត្ថុតាង៖សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៥៩៨.៨១
ក្រាម។
កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
(ក៧) កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ កសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី និងបន្តស្រាវជ្រាវរកមេក្លោង អ្នកពាក់ព័ន្ធតាមជំនាញ៕
ដោយ៖ ស សម