ផ្សារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ បើកលក់ដូរធម្មតា ជាមួយគ្នានឹងការរៀបចំពិធីសាស្ត្រក្នុងបង្ការ និងទប់ស្កាត់ជំងឺវីរុសកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ ផ្សារមួយចំនួន នៅក្នុងរាជធានីភ្នំពេញប្រជាពលរដ្ឋក៏ដូចជាអាជីវករទិញ លក់ដូរជាធម្មតា ជាមួយគ្នានោះនៅតាមបណ្តាផ្សារទាំងនោះក៏បាន រៀបចំពិធីសាស្ត្រក្នុងបង្ការនិងទប់ស្កាត់ជំងឺ វីរុសកូវីដ ១៩ ផងដែរ។

ជាក់ស្តែងនៅក្នុងផ្សារដើមគរ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ផ្សារដើមគរ ខណ្​ឌទួលគោក នាព្រឹកថ្ងៃទី២១ មិនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក៏ដូចជាអាជីវករទិញលក់ ដូរជាធម្មតា ជាមួយគ្នានោះក្រុមអាជ្ញាធរក៏ដូចជាគណៈកម្មការផ្សារ បានរៀបចំពិធីសាស្ត្រក្នុងបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ វីរុសកូវីដ ១៩ (COVID-19) ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក គៀង ចក់ ប្រធានផ្សារដើមគ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ មិនានេះថា ផ្សារដើមគរ គឺជាផ្សារមួយ លក់ដូរបន្លែ ផ្លែឈើនិងគ្រឿងហូបចុក ហើយខណៈដែលមានការផ្ទុះនូវជម្ងឺ វីរុសកូវីដ ១៩ (COVID-19) ដែលបានធ្វើអោយ មានការភ្ញាក់ផ្អើលទូទាំងពិភពលោក ដូចជានៅព្រះ រាជាណាចក្រកម្ពុជាដែរនោះ សម្រាប់ផ្សារដើមគរគឺមានប្រជាពលរដ្ឋក៏ដូចជាអាជីវករលក់ដូរជាធម្មតាទេ។ដោយឡែកសម្រាប់គណៈកម្មការផ្សារ ក៏បានរៀបចំវិធីក្នុងការបង្ការទប់ស្កាត់ វីរុសកូវីដ ១៩ (COVID-19) ផងដែរផ្សារ ដោយក្នុងមួយសប្តាហ៍ក្រុមការងារផ្សារបានលាងសំអាតផ្សារម្តង ហើយបើក្តៅខ្លាំងយើងបាញ់សំអាតរហូតដល់២ដង ។

យើងក៏បានដាក់អាកុលនៅតាមច្រកចេញចូលផ្សារចំនួន១៣ទីតាំង ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាអាជីវករបានលាងដៃ ជាមួយគ្នានេះដែរយើងក៏បានធ្វើការណែនាំបងប្អូនប្រជា ពលរដ្ឋអោយចេះពីវិធីនៃការបង្ការទប់ស្កាត់ វីរុសកូវីដ ១៩ (COVID-19)នេះផងដែរ។
ដោយឡែក ក្រុមអាជីវករលក់សាច់បន្លែគ្រឿងទេសនិងអង្កក្នុងផ្សារបឹងកេងកង​លេីក​ឡេីងថា ការប្រកបរបរទទួលទានរបស់ពួកគាត់លក់ដាច់ជាធម្មតា ថែមទាំងលក់ដាច់ជាងមុនផងដែរ ខណៈលោកប្រធានផ្សាថាឥវ៉ាន់ផ្សេងៗមានការថយចុះមិនសូវមានអ្នកទិញ និងបានសំណូមពរអោយម្ចាស់តូបជួលជួយសំរួលតម្លៃដល់អ្នកលក់កុំមានការតំឡេីងថ្លៃក្នុងលក្ខណមនោ សញ្ចេតនា ។

យ៉ាងណាៗពាក់ព័ន្ធជាមួយនិងបញ្ហាអនាម័យខាងគណៈកម្មការផ្សារក្រៅពីណែនាំអោយមានទឹកអាល់កុលលាងដៃនៅតាមតូបនិមួយៗថែមទាំងបានដាក់អាល់កុលសំរាប់លាងដៃនៅតាមច្រកចេញចូលផ្សារផងដែរ ។

ចំពោះ ផ្សារធំថ្មីវិញ នៅតែបើកជាធម្មតាមានប្រជាជនភ្នំពេញ និង ទេសចរណ៍ មកជាធម្មតា បើតាមការឲដឹងពីរ លោក សៅ លីវន អនុប្រធានផ្សារធំថ្មីបានបញ្ជាក់ចំនួុនភ្ញៀវថយចុះតិចតួុច ហើយផ្សារ ឲអាជីវ ករ និងទេសចរណ៍ អនាម័យជាប្រចាំផងដែរ៕. ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print