ឃាត់រថយន្តដឹកមាន់រស់១.២៥០ក្បាលនាំចូលពីប្រទេសថៃគ្មានច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក តាន់ ផាន់​ណា​រ៉ា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វបាន​ដឹកនាំ​ក្រុមការងារ​ចុះ​អន្តរាគមន៍​បង្ក្រាប​រថ​យន្ត​១​គ្រឿង​បាន​លួច​ដឹក​សត្វ​មាន់​រស់​​ចំនួន​១.២៥០​ក្បាល ដោយ​ពុំមាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ ដោយដឹក​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រក​ចម្ការ​គរ ក្នុងភូមិ​ចំការ​គរ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីវេលា​ម៉ោង​៨​យប់​ថ្ងៃព្រហស្បតិ៍ ១១រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី ១៩ ខែ​មីនា ឆ្នាំ​២០២០​។​

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យ​បាល​នៃ​ម​ន្ទិ​រ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា​ក្រុម​អន្តរា​គម​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ ដោយមាន​កិច្ចសហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក​រថយន្ត​ធំ​ដឹកទំនិញ​ពណ៌ សលាយ ​ត្រួយ​ចេក នៅ​ទីតាំង ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​និមិត្ត​១ ឃុំ​និមិត្ត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​ក្រោយពី​ឃាត់​រថយន្ត​និង​មាន់​រស់​ហើយ​សមត្ថកិច្ច​បាន​ឆែក​ក្នុង​រថយន្ត​រកឃើញ​សត្វ​មាន់​រស់​ចំនួន ១៥១​តា​កា​ស្មើ​១.២៥០​ក្បាល ដោយ​ពុំមាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់។ពេលនោះ ​មន្ត្រី​ជំនាញ បាន​នាំយក​រថយន្ត​ល្មើស​ខាងលើ មកកាន់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ដើម្បី​បង្ខាំង​ទុក​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​ការិយាល័យ​ស្ថិតនៅក្នុង​បរិវេណ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​និង​ចាត់ការ​តាម​វិធាន​ពេទ្យសត្វ​ជា​បន្តទៀត ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print