អភិបាលខេត្តបន្ទាយមានជ័យ ជួបជាមួយ អភិបាលខេត្តស្រះកែវ ពិភាក្សាការងារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើ Facebook ផ្លូវការ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះថា៖ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរថៃបិទច្រកព្រំដែនទាំងអស់ ដើម្បីរឹតបន្តឹងវិធានការប្រយុទ្ធជម្ងឺកូវីត១៩ ដោយឡែកនៅច្រកអន្តរជាតិប៉ោយប៉ែត~ក្លងឡឹក ខេត្តបន្ទាយមានជ័យ ស្រះកែវ មានការអនុញ្ញាតឲ្យចេញចូលតែឡានដឹកទំនិញធំៗជាធម្មតាបាន។

លោកបន្តថា៖ ថ្លែងឲ្យដឹងក្នុងជំនួបព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ រវាង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លោក វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងឡឹក ។
ក្នុងជំនួបបានបញ្ជាក់ឲ្យដឹងថា ខាងភាគីថៃ អនុញ្ញាតឲ្យចេញចូលតែឡានធំៗដឹកទំនិញ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកដឹកទំនិញតាមរទះជាដើម គឺពុំអនុញ្ញាតឲ្យចេញចូលនោះឡើយ ក្នុងរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។ ចំពោះប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារឡុងក្លឺគឺ អនុញ្ញាតឲ្យលក់ដូរ រស់នៅដោយគោរពតាមច្បាប់ប្រទេសថៃ ករណីចេញហើយពុំឲ្យចូលវិញទេ រហូតដល់ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print