លោកពូទីនចេញបញ្ជាបញ្ជូនទាហានទៅកាន់អុីតាលី ដើម្បីធ្វើអ្វី

ចែករំលែក៖

ក្រោយទទួលបានបទបញ្ជារពីប្រធានាធិបតីរុស្ស៊ី លោកពូទីន កម្លាំងទាហានបានចាប់ផ្តើមដឹកជញ្ជូន​សម្ភារ បរក្ខាពេទ្យ និងក្រុមឯកទេស​ទៅជួយដល់អុីតាលីទប់ស្កាត់​ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ។
ការសម្រេចបញ្ជូន​កម្លាំងទាហាននិងបរិក្ខាពេទ្យ​ធ្វើឡើងក្រោយ ប្រធានាធិបតីពូទីន​បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអុីតាលី លោកGiuseppe Conte។ នៅក្នុងកិច្ចពិភាក្សា មេដឹកនាំរុស្ស៊ី​ស្នើរបញ្ជូនក្រុមអ្នកឯកទេសទៅជួយដល់ អុីតាលីទប់ស្កាត់ ការឆ្លងរាលដាល​។ ការបញ្ជូនក្រុមអ្នកឯកទេសកើតឡើង​ក្រោពេល អ្នកស្លាប់ នៅអុីតាលីកើនឡើងជិត​៨០០នាក់ក្នុងមួយថ្ងៃ និងឆ្លង រាប់ពាន់នាក់​។
សារព័ត៌មានរ៉យទ័របានដកស្រង់សេចក្តីប្រកាសពីក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា យន្តហោះដឹកជញ្ជូនយោធា​ ​៨កងពល ក្នុងនោះមាន ក្រុមគ្រូពេទ្យយោធា រថយន្តបាញ់ថ្នាំកម្ចាត់វីរុស​ សម្ភារពេទ្យទៅកាន់អុីតាលីនៅថ្ងៃទី ២២ខែមីនានេះ។
ចំពោះរុស្ស៊ីវិញ​មានករណីឆ្លង​កូវីដ-១៩ ចំនួន​៣០៦នាក់តែប៉ុណ្ណោះ​ភាគច្រើន​អ្នកឆ្លង​នៅទីក្រុង​មូស្គូ ហើយក៏មានម្នាក់ស្លាប់​ពាក់ព័ន្ធនិងកូវីដ-១៩ផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print