ភ្នំពេញ បុរសពីរនាក់ចូលផឹកស៊ីក្នុងហាងមួ យកន្លែងមានទំនាស់ជាមួយជនដៃដល់១ក្រុមទៀតចេញមកវិញត្រូវបានក្រុ មជនដៃដល់ជិះម៉ូតូជាច្រើនគ្រឿងដេ ញវាយនិងដុំថ្មបណ្តាលឲ្យស្លាប់ម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនទា ន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ ង៣ និង ៤០ នាទីភ្លឺឈានចូលថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០នៅចំណុចមុខសាលាមតិយ្យវត្តកោះ តាមបណ្ដោយផ្លូវ ៦៣ កែងនឹងផ្លូវ១៧៤ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះតាំង ម៉េងហួត ភេទប្រុសអាយុជាង ២០ឆ្នាំមុខរបរធ្វើការនៅហាងអ៊ិ នធឺណេតមួយកន្លែង ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ(អ្នកអង្គុយនៅខាងក្រោយ)។ចំណែកម្នា ក់ទៀតមានឈ្មោះសំណាង ភេទប្រុសអាយុ 18 ឆ្នាំគ្មានមុខរបរ (អ្នកបើកម៉ូតូ)។
តាមប្រភពពីជនរងគ្រោះឈ្មោះសំណា ងបានឲ្យដឹងថាមុនកើតហេតុគេទាំងពី រនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រី មសង់ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BI- 8720បានចូលទៅផឹកស៊ីនៅក្នុងហាងមួ យកន្លែងម្តុំផ្សារសូរិយាម៉លលុះ នាំគ្នាផឹកស៊ីបានបន្តិចរូបគាត់ បានមកអង្គុយនៅខាងក្រៅ វិញដោយឈ្មោះតាំងម៉េងហួត នៅអង្គុយផឹកស៊ីម្នាក់ឯង។ប្រភពដដែរបានបន្តទៀតថាលុះបានបន្តិ ចក្រោយមកស្រាប់តែឈ្មោះ តាំងម៉េងហួត បានទាស់ពាក្យសម្តីជាមួយជនដៃដល់ មួយក្រុមទៀតដែលនៅក្នុងហាងផឹកស៊ី ជាមួយគ្នា ដោយរូបគាត់ក៏មិនដឹងមានរឿងអ្វីនោះ ទេឮដូច្នោះរូបគាត់បានប្រញាប់ប្រញារហៅ តាំង ម៉េងហួត ឲ្យប្រញាប់ចេញត្រឡប់ទៅផ្ទះវិញរួ ចក៍នាំគ្នាម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវ ៦៣ទិសដៅពីជើងទៅត្បូងបំណងត្រឡប់ ទៅផ្ទះវិញលុះមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែលេចមុខជនដៃដល់មួ យក្រុមជិះម៉ូតូ៣ គ្រឿងមិនចាំម៉ាកបានមកពីក្រោយក្នុងនោះមានម៉ូតូមួយគ្រឿងជិះគ្នា បីនាក់បានមកគៀរម៉ូតូរូបគាត់ឲ្យដួ លរួចបក្ខពួកជនដៃដល់បាននាំគ្នា យកដុំថ្មមកវាយទៅលើឈ្មោះតាំងម៉េ ងហួតចំសៀបផ្កានឹងផ្ទៃមុខចំនួនបី ដុំថ្មបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែករូបគាត់បម្រុងចូលទៅជួយដែ រតែត្រូវជនដៃដល់គំរាមថាបើឯងចូ លមកជួយអញនិងសម្លាញ់ឯងទៀតធ្វើឲ្យរូបគាត់ភយ័ស្លន់ស្លោរត់ចេញពី កន្លែងកើតហេតុយករួចខ្លួនសិន។ក្រោយមកជនដៃដល់បាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់និងបានយកម៉ូតូរងគ្រោះនិងឈ្មោះសំណាងទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងរាំង ដើម្បីសាកសួរបន្ត។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចមូលដ្ឋានបានទា ក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកុសល្យវិច្ច័យរួចប្រគល់ជូនសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំ ណែកជនដៃដល់សមត្ថកិច្ចនឹងធ្វើកា រស្រាវជ្រាវនិងតាមចាប់ខ្លួ នយកមកផ្តន្ទាទោសទៅតាមផ្លូវច្បា ប់៕សុខាសែនជ័យ