វិភាគព័ត៍មានអន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ត្រាំ បានបញ្ជូនកម្លាំងការពារជាតិ មកធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩ វិញម្តង

ចែករំលែក៖

អាមេរិក៖ អាមេរិកបានហក់ឡើងលំដាប់ទី ៣ហើយ ពីចំនួនអ្នកឆ្លងកូវីដ-១៩ ហើយអាមេរិកអាចនឹងធ្លាក់ក្នុងកន្លងប្រទេសអ៊ីតាលី ប្រសិនបើ មិនមានវិធានការទប់ស្កាត់តឹងតែងទេនោះ។ កម្លាំងយោធានឹងចូលរួម ការពារ រិតត្បិតការធ្វើដំណើរនៅតាមបណ្តាលរដ្ឋមានអ្នកឆ្លងខ្ពសបំផុត។
នៅពេលនេះ មានមន្ត្រីជាន់ខ្ពស់ អាមេរិក មានការឆ្លងកូវីដ-១៩ គឺជាសមាជិកព្រឹទ្ធសភា តែម្តង។
កាលពីថ្ងៃទី២២ខែមីនា សមាជិកព្រឹទ្ធសភាអាមេរិក លោក Rand Paul បានធ្វើតេស្តវិជ្ជមាន ចំពោះកូវីដ-១៩ ក្លាយទៅជាសមាជិកព្រឹទ្ធសភាដំបូងគេបង្អស់ របស់អាមេរិក ឆ្លងវីរុសផ្លូវដង្ហើមថ្មីដែលបានសម្លាប់មនុស្សជាច្រើនជុំវិញពិភពលោក។
នៅលើបណ្តាញសង្គម Twitter លោក Rand Paul បានប្រកាសថា លោកមានសុខភាពល្អ ប្រសើរ ហើយពេលនេះកំពុងតែនៅដាច់ដោយឡែក ដើម្បីព្យាបាល អាការៈ។ លោកបានលើកឡើងថា ៖ លោក មិនចាំថាធ្លាប់បានជួយជាមួយអ្នកណា ខ្លះ នៅកន្លែងណានោះឡើយ។
កាលពីវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី ២២ខែមីនា(ពេលវេលាអាមេរិក)លោកត្រាំ និងក្រុមការងារប្រឆាំងកូវីដ-១៩ បានធ្វើសន្និសីទកាសែត ប្រកាសព័ត៌មានពាក់ព័ន្ធ កូវីដ-១៩។ នៅពេលនេះអាមេរិកឈានឡើងលេខ៣ ពីចំនួនអ្នកឆ្លងកូវីដ-១៩ ដោយមានអ្នកឆ្លងសរុបដល់ទៅ ជិត ៣៤០០០នាក់ និងស្លាប់ ៤២៨នាក់ ។
ជាមួយគ្នានោះ លោកត្រាំបានប្រកាសអាន្នដល់រដ្ឋ វ៉ាស៊ីនតោន និង ញូវយ៉ក ពាក់ព័ន្ធការឆ្លងរាលដាល កូវីដ-១៩ កាន់តែខ្លាំងឡើង ជាងគេ។

ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃ អាទិត្យថា លោកបាន យល់ព្រមតាមសំណើថា រដ្ឋវ៉ាស៊ីនតោន និងញូវយ៉ក ប្រកាស ចាត់ទុកជា ទីកន្លែង អាសន្នធ្ងន់ធ្ងរ ឆ្លងរាតត្បាតដោយជំងឺកូវីដ ១៩ ហើយ លោក នឹងយល់ព្រម ប្រកាសចាត់ទុករដ្ឋ កាលីហ្វ័រញ៉ា ជាទីកន្លែងអាសន្ន ដោយវីរុសនេះផងដែរ នៅយប់នេះ ។
យោងតាមប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធ នឹង បញ្ចេញ កងកម្លាំង ទ័ពរបស់ជាតិ ដាក់ពង្រាយ នៅក្នុងរដ្ឋញូវយ៉ក, កាលីហ្វ័រញ៉ា និងវ៉ាស៊ីនតោន ដើម្បីជួយប្រយុទ្ធប្រឆាំង ជំងឺ កូវីដ ១៩ ។
លោកប្រធានាធិបតីបានថ្លែងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ថា «ថ្ងៃនេះ ខ្ញុំសូមប្រកាស អំពីសកម្មភាព ជួយដល់ រដ្ឋញូវយ៉ក, កាលីហ្វ័រញ៉ា និងវ៉ាស៊ីនតោន ដោយធានាថា កងកម្លាំងទ័ព អាចនឹងឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ចំពោះវិបត្តិ មួយនេះ» ។
លោកបានបញ្ជាក់ថា ចំណែកនៅតាមរដ្ឋផ្សេងទៀត ដែលរងគ្រោះដោយការរាតត្បាត វីរុសកូវីដ ១៩នេះ ក៏ទទួលបាន ជំនួយផងដែរ ។
លោកប្រធានាធិបតីបានថ្លែងថា «តាមរយៈ FEMA (ការគ្រប់គ្រងគ្រោះអាសន្នរបស់សហព័ន្ធ) រដ្ឋាភិបាលសហព័ន្ធ នឹង ផ្តល់មូលនិធិ ១០០ ភាគរយ ការដាក់ពង្រាយកម្លាំងកងទ័ព ដើម្បី បំពេញភារកិច្ច តាមការអនុញ្ញាត ដើម្បីបញ្ឈប់ វីរុស ខណៈដែល អភិបាលរដ្ឋ គឺនៅតែជាមេបញ្ជាការ» ។
លោកប្រធានាធិបតី បានថ្លែងថា សហរដ្ឋអាមេរិក ក៏នឹងចល័ត ធនធាន ទាំងអស់ តាមតែអាចធ្វើទៅបាន ដើម្បី ប្រយុទ្ធប្រឆាំង ការឆ្លងរាលដាល វីរុស្សនេះ ហើយថាវាមានសារសំខាន់ ណាស់ដែលប្រជាជនអាមេរិក ទាំងមូល ត្រូវតែ អនុវត្តតាមការណែនាំ របស់រដ្ឋាភិបាលសហព័ន្ធ គឺការផ្តាច់ខ្លួនឆ្ងាយពីសង្គម ។
ការឆ្លងរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងទឹកដីអាមេរិកនេះ ត្រូវលោកប្រធានាធិបតី ដូណាល់ ត្រាំចាត់ទុកថា «ជាការពិសោធន៍ដ៏អស្ចារ្យរបស់ជាតិ» ។
យោងតាមលោក ត្រាំ ស្ថានីយវេជ្ជសាស្ត្រ បន្ទាន់ នឹងដាក់ពង្រាយ ដើម្បីជួយព្យាបាល ដល់អ្នកជំងឺ កូវីដ ១៩ នៅក្នុងរដ្ឋ ចំនួន ៣របស់អាមេរិក ហើយនាវា មន្ទីរពេទ្យ កងទ័ពជើងទឹក អាមេរិក នឹងត្រូវបញ្ជូនឲ្យទៅកាន់ រដ្ឋ ឡូសអេនចឺឡេស ផងដែរ ។
លោក ត្រាំ បានថ្លែងថា «បន្ថែមពីលើការផ្គត់ផ្គង់ដ៏ច្រើន ខ្ញុំក៏បានផ្តាំផ្ញើដល់ FEMA [ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ] ផ្គត់ផ្គង់ដូចតទៅ៖ ស្ថានីយវេជ្ជសាស្ត្រ សហព័ន្ធធំ ៗ ចំនួន ៤កន្លែង ដែលមានគ្រែ ១០០០ សំរាប់រដ្ឋញូវយ៉ក, ស្ថានីយវេជ្ជសាស្ត្រសហព័ន្ធធំ ៗ ចំនួន ៨កន្លែង ដែលមានគ្រែ ២.០០០ សំរាប់រដ្ឋកាលីហ្វ័រញ៉ា និងស្ថានីយវេជ្ជសាស្ត្រធំៗ ៣កន្លែង និងស្ថានីយវេជ្ជសាស្ត្រតូចៗចំនួន ៤កន្លែង ដែលមានគ្រែ ១០០០ សំរាប់រដ្ឋ វ៉ាស៊ីនតោន” ផងដែរ។
លោកប្រធានាធិបតីបានបន្ថែមថា នាវាមន្ទីរពេទ្យកងទ័ពជើងទឹកអាមេរិក USNS Mercy នឹងត្រូវដាក់ពង្រាយនៅ ឡូសអេនចឺឡេស ។ លោក Trump បានថ្លែងថា នាវានេះ មានសមត្ថភាពយ៉ាងខ្លាំងអស្ចារ្យ ។
លោកប្រធានាធិបតី Trump ក៏បានថ្លែងផងដែរថា លោកកំពុងពិចារណាដោះលែងអ្នកទោសអហិង្សា ដែលមានវ័យចំណាស់ នោះផងដែរ ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence មានប្រសាសន៍ថា ពលរដ្ឋអាមេរិកចំនួន ២៥៤,០០០ នាក់ត្រូវបានគេធ្វើតេស្តរកមេរោគឆ្លង កូវីដ ១៩ តាមរយៈកម្មវិធីរបស់សហព័ន្ធ ហើយជាង ៣០.០០០ នាក់បានធ្វើតេស្តវិជ្ជមាន ។ លោកបានបន្ថែមថា តួលេខទាំងនេះ មិនរាប់បញ្ចូលការធ្វើតេស្តក្នុងស្រុកនោះទេ ។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ត្រូវបានកត់ត្រាថា មានអ្នកជំងឺកូវីដ ១៩ សរុប ៣២ ៦៤៤នាក់ ហើយយ៉ាងតិច ៤០៩នាក់បានស្លាប់ ។ នេះបើតាមទិន្នន័យរបស់ សាកលវិទ្យាល័យ Johns Hopkins ។
រដ្ឋញូវយ៉ក នៅងតែជាចំណុចខ្លាំង អំពីការឆ្លងរាតត្បាត ជំងឺកូវីដ ១៩ ជាងបណ្តារដ្ឋនានាក្នុងប្រទេសអាមេរិក ។ នៅរដ្ឋមួយនេះ មានអ្នកឆ្លងកើនឡើង ១៥ ១៦៨នាក់ និង ១១៤នាក់ បានស្លាប់ ។ នេះបើតាមការបញ្ជាក់ ពីអភិបាលរដ្ឋ Andrew Cuomo ។ រដ្ឋវ៉ាស៊ីនតោនវិញ មានអ្នកជំងឺ ដែលស្លាប់ ៩៤នាក់មកទល់នឹងពេលបច្ចុប្បន្ននេះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print