រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃទី១០ខែមករាបានចេញបញ្ជាឲ្យកម្លាំងទាហាន ត្រៀមកាំជ្រួចមីស៊ីលសម្រាប់វាយប្រហារទៅលើកូរ៉េខាងជើងប្រសិនបើប្រទេសនោះនៅតែបន្តឌឺដងក្រោយការសាកល្បងគ្រាប់បែកបរមាណូ។
សារព័ត៌មានយុងហាបរបស់កូរ៉េខាងត្បូងបានដកស្រងសម្តីរដ្ឋមន្ត្រីការពារជាតិលោក Han Min Koo បាននិយាយទៅកាន់មេបញ្ចាការកងកម្លាំងកាំជ្រួចមីស៊ីល ឲ្យតាមដានរាល់សកម្មភាពរបស់កូរ៉េខាងជើង ហើយប្រសិនបើទីក្រុងព្យុងយ៉ាងនៅតែបន្តឌឺដងនោះ ត្រូវតប់តភ្លាមៗនិងចំគោលដៅមិនត្រូវស្ទាក់ស្ទើរនោះឡើយ។
លោក Han Min Koo ក៏បានអំពាវនាវដល់កម្លំាងទាហានត្រៀបស្មារតីធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង។ លោកបន្តទៀតថា«កងពលកាំជ្រួចមីស៊ីលគឺជាកម្លាំងដ៏ខ្លាំងជាទំនុកចិត្តរបស់ប្រជាបលរដ្ឋកូរ៉េខាងត្បូងទាំងមូលក្នុងការការពារជាតិនិងបណ្តេញសត្រូវយកឈ្នះសត្រូវ»។ កងពលកាំជ្រួចមីស៊ីលរបស់កូរ៉េខាងត្បូងមាន ទាំងកាំជ្រួចមីស៊ីលនាំផ្លូវ និងកាំជ្រួចមីស៊ីលវាយស្ទាក់សម្រាប់ទប់ស្កាត់កូរ៉េខាងជើងវាយប្រហារ។
ការត្រៀមលក្ខណរបស់កូរ៉េខាងត្បូង ក្រោយពេលកូរ៉េខាងជើងសាកល្បងបរមាណូ ហើយកូរ៉េខាងត្បូងក៏បានដាក់ប្រដាប់បំពងសម្លេង វាយប្រហារចិត្តសាស្ត្រទៅលើពលរដ្ឋកូរ៉េខាងជើង។ កន្លងមកសកម្មភាពបែបនេះបានធ្វើឲ្យប្រទេសទាំងពីរស្ទើរតែផ្ទុះសង្គ្រាមទៅហើយ។
ពាក់ព័ន្ធនិងស្ថានភាពនោះដែរ អាមេរិកបញ្ចូនយន្តហោះទម្លាក់គ្រាប់ B-52 និងគ្រាប់បែកបរមាណូទៅកាន់កូរ៉េខាងត្បូង,គីមជុងអ៊ុនប្រតិកម្មភ្លាមៗ ។
ជាការឆ្លើយតប់និងសំណើររបស់កូរ៉េខាងត្បូងនិងជាការ តបតទៅនិងសកម្មភាពសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើង អាមេរិកបានបញ្ចូនយន្តហោះទម្លាក់គ្រាប់B 52 ដោយមានកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ល្មមកម្ទេសកូរ៉េខាងជើងឲ្យទៅជាផេះ ទៅកាន់ទីតាំងទ័ពអាកាសកូរ៉េខាងត្បូង។
ភ្លាមៗនោះមេដឹកនាំគីមជុងអ៊ុន បានប្រកាសថា ការសាកល្បងបរមាណូរបស់ខ្លួនគឺដើម្បីពង្រឹងសមត្ថភាពការពារតែប៉ុណ្ណោះជាសកម្មភាពត្រឹមត្រូវ គ្មានអ្នកណាម្នាក់អាចគម្រាមកំហែងបានឡើយ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រB-52 Stratofortres បានចាក់ចេញពីទីតាំងទ័ពអាកាសAndersen របស់អាមេរិកនៅលើកោះGuam ឆ្ពោះទៅកាន់ទីក្រុងOsan កូរ៉េខាងត្បូង។ យន្តហោះទម្លាក់គ្រាប់ខាងលើ ត្រូវបានយន្តហោះចម្បាំង៤គ្រឿងអមដំណើរការពារនៅគឺយន្តហោះចម្បាំងF-15K និង F-16 របស់កូរ៉េខាងត្បូង។ នៅវេលាថ្ងៃត្រងថ្ងៃទី១០ខែមករា យន្តហោះខាងលើបានចូលទៅដល់ទីតាំងទ័ពអាកាសកូរ៉េខាងត្បូង។
យន្តហោះទម្លាក់គ្រាប់ខាងលើត្រូវបានអាមេរិកប្រើប្រាស់តាំងពីឆ្នាំ១៩៥៥ អាចទៅទម្លាក់គ្រាប់នៅទីតាំងឆ្ងាយមិនចាំបាច់ចាក់សាំងបន្ថែម។ យន្តហោះនោះអាចផ្ទុកអាវុធបាន២៧តោន ។
ការដែលអាមេរិកសម្រេចបញ្ចូនយន្តហោះទម្លាក់គ្រាប់ខាងលើគឺ ដើម្បីបញ្ជាក់ពីការរួបរួមរបស់អាមេរិកនិងកូរ៉េខាងត្បូង ទប់ស្កាត់ការគម្រាមកំហែងពីកូរ៉េខាងជើង ក្រោយពេលដែលកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូប្រកបដោយជោគជ័យ៕
ប្រែសម្រួល៖ ម៉ែវ សាធី