នៅទ្វីបអាហ្វ្រិកមាន ៤១ប្រទេសឆ្លងកូវីដ-១៩

ចែករំលែក៖

ទ្វីបអាហ្វ្រិក៖ តាមរបាយការណ៍ជាបឋម របស់ មជ្ឈមណ្ឌលគ្រប់គ្រង បង្ការជំងឺឆ្លង ទ្វីបអាហ្វ្រិក CDC បានប្រកាសថា គិតមកដល់ថ្ងៃទី ២៣ ខែមីនានេះ មានករណីឆ្លង កូវីដ-១៩ សរុប ជិត ២ពាន់នាក់ នៅ៤១ប្រទេសក្នុងទ្វីបអាហ្វ្រិក ។
ក្នុងចំណោមប្រទេសទ្វីបអាហ្វ្រិក អេហ្សីបនាំមុខគេ ដោយមានអ្នកឆ្លង កើនឡើង ២៩៤នាក់។ ចំណែកលំដាប់ទីពីរ គឺ អាហ្វ្រិកខាងត្បូង  មានករណីឆ្លង ២៤០នាក់ បន្ទាប់មកគឺប្រទេសម៉ារ៉ុក មានអ្នកឆ្លង ១០៤នាក់ ។ ជាមួយគ្នានោះដែរ ក៏មានអ្នកឆ្លង ១០៨នាក់បានព្យាបាលជាសះស្បើយពីកូវីដ-១៩នៅក្នុងទ្វីបអាហ្វ្រិក។
លោកស្រីMatshidiso Moeti ប្រធានសាខាអង្គការសុខភាពពិភពលោកប្រចាំនៅទ្វីបអាហ្វ្រិក បានព្រមានថា នៅទ្វីបអាហ្វ្រិក អាចនិងមានករណីឆ្លងរាលដាល យ៉ាងឆាប់រហ័ស ជាតំបន់ផ្សេងៗ ដោយសារតែកង្វះ ឧបករណ៍ត្រូតពិនិត្យ និងគ្រូពេទ្យ។
ដើម្បីទប់ស្កាត់ការឆ្លង ប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិកក៏បានបិទព្រំដែន ដើម្បីទប់ស្កាត់អ្នកឆ្លងកាន់តែច្រើន ពិបាកក្នុងការទប់ស្កាត់ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print