ខេត្ដកំពង់ចាម៖ បុរសដែលយក សាំងចាក់ដុតប៉ងសម្លាប់ប្រពន្ធត្រូវគេ ប្រទះឃើញសពកាលពីប៉ុន្មានថ្ងៃមុន ។ សពបុរសដែលយកសាំងចាក់ដុតប្រពន្ធ ។
កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅភូមិរអាងក្រោម ឃុំរអាង ស្រុក កំពង់សៀម ខេត្ដកំពង់ចាម ត្រូវគេប្រទះ ឃើញស្លាប់ដោយមានស្នាមរលាត់ ស្បែករលាកសាំងនៅក្នុងព្រៃចម្ងាយពី កន្លែងកើតហេតុប្រមាណ៣០០ម៉ែត្រ ។
ចំណែកភរិយាដែលមានរបួសធ្ងន់ នោះពេលនេះមានអាការធូរស្បើយខ្លះៗ ហើយដោយកំពុងសម្រាកនៅក្នុងមន្ទីរ ពេទ្យព្រះកុសុមៈរាជធានីភ្នំពេញ ។
គួររំលឹកថា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ស្ដ្រីរងគ្រោះឈ្មោះលុយ ភាព អាយុ៤៦ឆ្នាំ កំពុងជម្រះស្មៅប៉ិកួៈ ស្រាប់ តែប្ដីចុងឈ្មោះ ញៀន លាភ ជាមនុស្ស ប្រមឹកបានយកសាំងដាក់ដុតទៅលើស្ដ្រី ជាប្រពន្ធបណ្ដាលឱ្យឆេះសន្ធោសន្ធៅ តែ សំណាងល្អត្រូវបានកូន និងអ្នកជិតខាង ជួយសង្គ្រោះពន្លត់ភ្លើងទាន់ពេលវេលា និងបានបញ្ជូនទៅមន្ទីរពេទ្យ ។
ចំណែកបុរសជាប្ដីឈ្មោះញៀន លាភ បានរត់ចូលព្រៃដោយមានភ្លើងឆេះនៅ ជាប់នឹងខ្លួនទំនងជាសាំងខ្ទាតឆ្លងពីប្រពន្ធ។
ក្រោយពេលបាត់ជនដៃដល់សមត្ថ កិច្ចនិងប្រជាពលរដ្ឋតាមរកជនសង្ស័យ ក្នុងព្រៃនោះរហូតដល់ពេលជិតព្រលប់ ថ្ងៃដដែលទើបប្រទះឃើញសពបុរស ញៀន លាភ ស្លាប់ក្នុងព្រៃចម្ងាយប្រហែល ៣០០ម៉ែត្រពីកន្លែងកើតហេតុ ។
លោក ជា ធារិទ្ធ អធិការនគរបាល ស្រុកកំពង់សៀមបានឱ្យដឹងថា សពជន ដៃដល់ញៀន លាភ ត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យដោយកប់ នៅជិតខ្ទមរបស់ប្រពន្ធដើមដែលនៅ ក្នុងស្រុកភូមិជាមួយគ្នា ៕
ដោយ៖ ហេង នរិន្ទ្រ