កម្លាំង​នគរបាល​និង​ក្រុម​ចោរប្លន់​បាញ់​តដៃ​គ្នា​ បន្ទាប់​ពី​ប្លន់​លុយ​ផ្ទះ​អ្នកលក់​ចាប់ហួយ​និង​ដាក់​វី​ង​ ស្ថិត​នៅ​ឃុំ​ស៊ា​ង​ឃ្វាង​ ស្រុក​កំចាយមារ​

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ ស្នូរ​សម្លេង​គ្រាប់កាំភ្លើង​បាន​ផ្ទុះ​ឡើង​លាន់លឺ​ពេញ​ភូមិ​ ខណ​:​កម្លាំង​នគរបាល​និង​ក្រុម​ចោរប្លន់​បាន​បាញ់​តដៃ​គ្នា​ បន្ទាប់​ពី​ប្លន់​យក​លុយ​ផ្ទះ​អ្នក​ចាប់ហួយ​និង​ដាក់​វី​ង​ ស្ថិត​នៅ​ឃុំ​ស៊ា​ង​ឃ្វាង​ ស្រុក​កំចាយមារ​ ខេត្តព្រៃវែង​ កាលពី​ម៉ោងជាង​៧​យប់​ ថ្ងៃ​ទី​១០​ ខែមករា​ ២០១៦​ ។​

​ស្នងការ​នគរបាល​ ខេត្តព្រៃវែង​ លោក​ ឧត្តមសេនីយ៍​ ស្រេង​ ជា​ បាន​ប្រាប់​ប្រភព​ព័ត៌មាន​ថា​ ក្រុម​ចោរប្លន់​អាច​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ទេ​ ហើយ​ពេល​នេះ​កម្លាំង​លោក​ កំពុង​ឡោម​ព័ទ្ធ​និង​ពួនស្ទាក់​ ដើម្បី​ប្រមាញ់​ក្រុម​ជនសង្ស័យ​ ។​

​លោកស្នងការ​បញ្ជាក់​ថា​ “​ ក្រុម​ចោរ​អាច​មាន​គ្នា​ពី​៣-៥​នាក់​ ដោយ​មាន​បក្សពួក​ចូល​ទៅ​ភ្ជង់​និង​ប្លន់​ក្នុងផ្ទះ​មាន​គ្នា​៣​នាក់​ ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម​ ពេល​នោះ​ក្រុម​ចោរ​បាន​វាយ​លើ​ជន​រង​គ្រោះ​រង​របួស​ក្បាល​បុរស​ជា​ប្តី​ឈ្មោះ​ សាយ​ យោគ​ អាយុ​៤៤​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ សូ​ សុ​ផា​នី​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ចំណុច​កើតហេតុ​ ភូមិ​បា​យ៉ាប​ ឃុំ​សៀង​ឃ្វាង​ ស្រុក​កំចាយមារ​ ដោយ​មាន​បក្សពួក​ចាំ​ខាងក្រៅ​ប្រហែលជា​២​នាក់​ “​ ៕​

3

1

2

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print