ខេត្តស្ទឹងត្រែង៖ ស្ត្រីវិកលចរិតម្នាក់បានដើរឆ្លងផ្លូវ ត្រូវរថយន្តធុនធំបើកបុក និងកិនខ្ទេចសាកសពជាបំណែកយ៉ាងរន្ធត់ ។ ហេតុការណ៍ខាងលើនេះត្រូវបានគេប្រទះឃើញនៅព្រឹកប្រលឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិកាតូត ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចអះអាងថា ស្ត្រីវិកលចរិកម្នាក់នេះ ត្រូវរថយន្តធន់ធំបើក បុក និងកិននៅវេលាម៉ោងប្រមាណ០០និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ស្ថិតនៅភូមិកាតូត ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ក្រោយកើតហេតុ រថយន្តបង្កបានបើករត់គេចបាត់ស្រមោល។
សាច់ញាតិជនរងគ្រោះបាននិយាយថា សពមានឈ្មោះយាយ យ៉យ អាយុជាង៤០ឆ្នាំ ។ គាត់ជាមនុស្សវិកលចរិក។ ពេលនេះ សពត្រូវបានសមត្ថកិច្ចដើរប្រមូលបំណែកៗ និងឆ្អឹងដែលបាក់បែកនៅធ្លាក់រាយប៉ាយនៅក្បែរនោះប្រគល់ឲ្យក្រុមគ្រួសារញាតិមិត្តយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ហេង សូរិយា