ភ្នំពេញ ៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡើងបន្ទាប់ពីបុរសជនជាតិបរទេសម្នាក់ត្រូវ បានគេសែនចុះពីលើផ្ទះសំណាក់យីហោសីុក្លូ ដោយដឹកតាមម៉ូតូកង់បីបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត តែពេលដល់មន្ទីរពេទ្យបានស្លាប់បាត់ទៅហេីយ ។
ករណីជនបរទេសស្លាប់ក្នុងផ្ទះសំណាក់យីហោសីុក្លូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចយីហោសីុក្លូ ទីតាំងផ្ទះលេខ៥០ ផ្លូវលេខ១៧២ កែងផ្លូវលេខ២៣ ភូមិទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ peleriaux christophe Roberth ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខEJ915788 ស្នាក់នៅបន្ទប់ជួលលេខ៩ ជាន់ទី២ នៃផ្ទះសំណាក់ខាងលេី ។
ប្រភពដដែរ បានបន្តទៀតថា បេីតាមការបំភ្លឺពីឈ្មោះlarge Gvegory ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិបារាំងដែលត្រូវជាកូនម្ចាស់ផ្ទះសំណាក់ខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១៥និង៣០នាទីរសៀល ខ្លួនបានឡើងទៅបន្ទប់លេខ០២ ជាន់ទី១ ដោតឃេីញជនរងគ្រោះមិត្តភ័ក្រ្តជាសាកសពអង្គុយដេកក្នុងបន្ទប់របស់ខ្លួន មានហៀរទឹកមាត់ គាត់ក៏ដាស់ពុំងើបឮសំលេងធ្ងរ ក៏ហៅមិត្តភ័ក្រ្តម្នាក់ទៀតមកជួយលើកជនរងគ្រោះផ្អៀង ក៏ក្អួតឈាមនាំគ្នារឹតទ្រូង ចេញសំបោតាមជ្រមុះនិងមាត់ក៏ទូរស័ព្ទហៅរថយន្តសាមុយតែពុំមានអ្នកលើក ក៏នាំគ្នាសែនជនរងគ្រោះដាក់ម៉ូតូកង់បីទៅក្លីនិចណាហ្គា តែគ្រូពេទ្យប្រាប់ថាដឹកទៅមន្ទីរពេទ្យកាលម៉ែតទៅ លុះដល់មន្ទីរពេទ្យដោយចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ រួចពួកគាត់ទាំង២នាក់ ក៏ត្រឡប់មកយកលិខិតឆ្លងដែនជនរងគ្រោះនៅផ្ទះសំណាក់វិញ ពេលត្រឡប់មកដល់មន្ទីរពេទ្យកាលម៉ែតម្តងទៀត ទើបគ្រូពេទ្យឆ្លើយថាជនរងគ្រោះស្លាប់បាត់ទៅហេីយ រួចក៏រាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុនិងឆ្លងតាមការត្រួតពិនិត្យពីលោកឧកញ៉ា នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិនិច្ច័យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថាជនរងគ្រោះស្លាប់នេះមូលហេតុដោយសារគាំងបេះដូង ។បច្ចុប្បន្នសាកសពត្រូវបានតម្ដល់ទុកនៅមន្ទីរពេទ្យកាលម៉ែត ។ស ដារ៉ា