វែបសាយមួយ ត្រូវបានបិទ នៅសហរដ្ឋអាមេរិក ខណៈបោកប្រាស់ប្រជាជនឲ្យទិញវ៉ាក់សាំងការពារ COVID-19

ចែករំលែក៖

ទីក្រុងវ៉ាស៊ីនតោន៖ បើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិច៖ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសឲ្យដឹង អំពីការបិទ វែបសាយមួយ ដែលផ្សព្វផ្សាយឆបោកគេឯង លើបណ្តាញអិនធើណេតថា ខ្លួនមានលក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺ COVID-19 ដ៏កាចសាហាវ ជាចេតនាទុច្ចរិតបោកប្រាស់ប្រជាជន។

ក្រសួងយុត្តិធម៌អាមេរិក ដើម្បីប្រយុទ្ធនឹងអំពើឆបោក ពាក់ព័ន្ធនឹង COVID-19 ដែលបានសម្លាប់ មនុស្សច្រើនជាង ៤០០នាក់ និងបង្កផលប៉ះពាល់ដល់ជីវិតរស់នៅ របស់មនុស្សរាប់លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក។ នេះគឺជាការធ្វើសកម្មភាពដំបូងរបស់ក្រសួងយុត្តិធម៍អាមេរិក បញ្ចៀសការយល់ច្រឡំពីប្រជាជន។
សូមបញ្ជាក់ថា៖ បើតាមក្រសួងយុត្តិធម៌អាមេរិក វែបសាយឆបោកខាងលើ បានអះអាងថា ខ្លួនអាចផ្តល់ឱកាសឲ្យអ្នកចង់បានវ៉ាក់សាំងការពារវីរុសកូរ៉ូណាថ្មី ទទួលបានវ៉ាក់សាំងពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្តែពួកគេត្រូវបង់ថ្លៃសេវាដឹកជញ្ជូនចំនួន ៤.៩៥ដុល្លារអាមេរិក។ ក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់ថា បច្ចុប្បន្នពុំទាន់មានវ៉ាក់សាំងផ្លូវការណាមួយ នៅឡើយទេពាក់ព័ន្ធនឹង COVID-19 ដែលត្រូវបានអង្គការ WHO សម្រេចឲ្យប្រើប្រាស់ជាសកលនោះ។
ប្រទេសអាមេរិក ស្ថិតក្នុងលំដាប់លេខ៣ ដែលបានឆ្លងវីរុសកូវីដ-១៩ ខ្ពស់ ដែលធ្វើអោយប្រធានាធិបតី ដូណាល់ត្រាំ បង្កើនការប្រុងប្រយ័ត្ន ការពារប្រជាជនតាមរដ្ឋមួយចំនួនមិនអោយប្រជាជនចេញដើរ បើគ្មានការចាំបាច់ និងបញ្ជាកងទ័ពជាតិប្រយុទ្ធប្រឆាំងជម្ងឺដ៏កាចសហាវមួយនេះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print