អ្នកណានឹងដឹកនាំអាមេរិក ប្រសិនបើរដ្ឋាភិបាល សភា ព្រឹទ្ធសភា មិនអាចដំណើរការដោយកូវីដ-១៩?

ចែករំលែក៖

អាមេរិក៖ មកទល់ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី Mike Pence បានប្រកាសថា បានធ្វើតេស្តអវិជ្ជមាន កូវីដ-១៩ ។ ប៉ុន្តែ ក៏មានតំណាងរាស្ត្រ អភិបាលក្រុងនិង សមាជិកព្រឹទ្ធសភា មានករណីឆ្លងកូវីដ-១៩ ហើយត្រូវកាត់ផ្តាច់នៅនៅដាច់ដោយឡែក។
ប្រសិនបើការឆ្លងរាលដាល់ ដល់តំណាងរាស្ត្រ កាន់តែច្រើននោះ ទាំងសភា និងព្រឹទ្ធសភា នឹងត្រូវបិទទ្វារ រាល់កិច្ចប្រជុំអនុវត្តគោលនយោបាយសំខាន់ៗត្រូវបានផ្អាក។ ចំណែកសេតវិមានរបស់អាមេរិក ក៏ត្រូវផ្អាកដំណើរការផងដែរ។ ដូច្នេះតើបុគ្គលណាមួយ ស្ថាប័នសំខាន់ណាមួយដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំ មហាអំណាចទីមួយនៅលើពិភពលោកជាបន្តទៀត?
សារព័ត៌មាន Newsweek បានដកស្រង់ប្រភពព័ត៌មានពីយោធាដែលមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា កម្លាំងទាហានអាមេរិក បានត្រៀម គម្រោងសម្ងាត់ជាបន្ទាន់មួយ ប្រសិនបើកូវីដ-១៩ រាលដាលកាន់តែខ្លាំង ប៉ះពាល់ដល់ ការដឹកនាំប្រទេសជាតិ ហើយមន្ត្រីនៅតាមបណ្តា ទីក្រុង រដ្ឋ មិនអាចរក្សាសន្តិសុខសណ្តាប់ធ្នាប់បាននោះ។ តាមសារព័ត៌មាន Newsweek នៅក្នុងស្ថានភាពអាក្រក់បំផុតនោះកម្លាំងទាហានអាមេរិក នឹងដឹកនាំប្រទេសជាតិ ការពារសន្តិសុខ ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានចេញបញ្ជាដល់ ទីបញ្ជាការ ប្រចាំនៅអាមេរិក ខាងជើង NORTHCOM ឲ្យត្រៀមកម្លាំងទាហានពាក់កណ្តាល ដើម្បីការពារអាមេរិក ។ ក្នុងចំណោមយុទ្ធសាស្ត្រ ៣ក្នុងចំណោម៧របស់អាមេរិក នោះ គឺជម្លៀសអ្នកនយោបាយ មន្ត្រីជាន់ខ្ពស់ពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ ទីតាំងមានសុវត្ថិភាព។ ក្នុងនោះប្រធានាធិបតី និងអនុប្រធានាធិបតី ព្រមទាំងគ្រួសារ ទទួលបានអាទិភាពជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពមុនគេបង្អស់។
យុទ្ធសាស្ត្រទីពីរ គឺជម្លៀសមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីសន្តិសុខជាតិសំខាន់ៗ។ យុទ្ធសាស្ត្រទី៣គឺជម្លៀសមន្ត្រី រដ្ឋសភា តុលាការកំពូល និងបុគ្គលសំខាន់ៗ ដែលកំណត់ជោគវាសនារបស់អាមេរិក។
តើមន្ត្រីទាំងនោះត្រូវជម្លៀសទៅកាន់ទីកន្លែងណា? តាមប្រភពព័ត៌មាន ទីតាំងដែលមានសុវត្ថិភាព គឺជាកន្លែងសម្ងាត់ នៅ Maryland សម្រាប់ប្រមុខដឹកនាំអាមេរិក ។
នៅពេលដែលអាមេរិក ប្រកាសអាសន្ន កម្លាំងទាហានអាមេរិក គឺជាអ្នកដឹកនាំប្រទេសជាតិ យោធាមានសិទ្ធិសម្រេច រាល់នាយោបាយបន្ទាន់។ «កម្លាំងទទួលភារកិច្ចជាតិ» តាំងពីដើមមកមិនបានបង្ហាញជាសាធារណៈនោះឡើយ តែទទួលនៅភារកិច្ចជាពិសេស ដែលប្រធានាធិបតី និង រដ្ឋមន្ត្រីការពារជាតិ ប្រគល់ឲ្យមុនពេល ជម្លៀសចេញពីទីក្រុងវ៉ាស៊ីនតោន។
«កម្លាំងទទួលភារកិច្ចជាតិ» គឺអាចដឹកនាំអាមេរិក ក្នុងពេលដែលអាមេរិក រងការវាយប្រហារដោយបរមាណូ ប្រទេសជាតិធ្លាក់ក្នុងគ្រោះអាសន្ន ដែលប្រធានាធិបតី រដ្ឋសភា ព្រឹទ្ធសភា មិនអាចដំណើរការបាន។
ក្នុងពេលនេះដែរ ប្រសិនបើស្ថានភាព នៅអាមេរិក កាន់តែយ៉ាប់នោះ ប្រធានាធិបតី អនុប្រធានាធិបតី ឬមន្ត្រីជាន់ខ្ពស់ រងការវាយប្រហារដោយកូវីដ-១៩នោះ មិនអាចដំណោះរការដឹកនាំអាមេរិកបាន «កម្លាំងទទួលភារកិច្ចជាតិ» នឹងត្រូវដំណើរការ ដឹកនាំអាមេរិក ជាបណ្តោះអាសន្ន៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print