សម្តេចតេជោ ហ៊ុន សែន អំពាវនាវតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនានា បញ្ឈប់ការស្គែនមេដៃ ដើម្បីប្រយុទ្ធជាមួយមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីទប់ស្កាត់នៃការរីករាលដាលក្នុងករណីជំងឺឆ្លងមេរោគកូវីដ១៩ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ថា តាមបណ្ដា ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ត្រូវតែបញ្ឈប់ការស្គែនមេដៃបណ្ដោះ​អាសន្ន ដើម្បីប្រយុទ្ធជាមួយមេរោគកូវីដ-១៩ ។

ការផ្តល់អនុសាសន៍បែបនេះ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជា​មួយ​​គ្រូពេទ្យស្ម័ក្រចិត្តចំនួន៤០០នាក់ នាព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០នេះ មុនចេញប្រយុទ្ធជាមួយមេរោគកូវីដ-១៩ ដោយបានលើកឡើងថា នៅតាមបណ្តា ក្រុមហ៊ុន រោងចក្រ សហគ្រាស ទាំងអស់ត្រូវតែបញ្ឈប់ការស្គែនមេដៃ (វត្តមាន)ចាប់ពីពេលនេះតទៅ ប្រយោជន៍ការពារទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ៕សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print