ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រមាណ៤០០នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលសមរភូមិប្រយុទ្ធជាមួយកូវីដ១៩ ខុសពីការធ្វើសង្គ្រាមដែលគេបានដឹងខ្លះពីទីតាំងសត្រូវ។ តែការប្រយុទ្ធជាមួយកូវីដ១៩ គេមិនបានដឹងវានៅទីណានោះឡើយ។
-សម្តេចតេជោ ហ៊ុន សែន ហៅជំងឺកូវីដ១៩ គឺជាបិសាចឥតស្រមោល។
-សម្តេចតេជោ ហ៊ុន សែន៖ COVID-19៖ បារាំង២នាក់នៅខេត្តព្រះសីហនុតេស្តវិជ្ជមាន ដែលនាំឲ្យចំនួនសរុបឡើងដល់ ៩៣ករណី។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងអរគុណដល់គ្រូពេទ្យស្ម័គ្រចិត្ត និងអាណាព្យាបាល ដែលបានចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលតម្រូវឱ្យរាយការណ៍ពីសម្ភារៈ បរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃ។
-ដោយយោងតាមអង្គការ WHO សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកអាចក្លាយជាមជ្ឈមណ្ឌលរីករាលដាលជំងឺកូវីដ១៩។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកមើលងាយលើប្រព័ន្ធវេជ្ជសាស្ត្រនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ តែអ្នកមើលងាយប្រព័ន្ធវេជ្ជសាស្ត្ររបស់គេ កំពុងរាតត្បាតធ្ងន់ធ្ងរដោយសារកូវីដ១៩។
-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រូពេទ្យរបស់កងទ័ពក៏ត្រូវបានចាត់ចែងរៀបចំត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ផងដែរ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទប់ជាង៣០០០បន្ទប់ ត្រូវបានត្រៀមសម្រាប់អ្នកជំងឺកូវីដ១០។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមានភាពជឿនលឿនលើផ្នែកវេជ្ជសាស្ត្រកំពុងទទួលបរាជ័យខ្លាំងចំពោះជំងឺកូវីដ១៩។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពចំពោះការសម្រេចចិត្តមិនយកនិស្សិតចេញពីទីក្រុងវូហាន ប្រទេសចិន ព្រោះមកដល់ពេលនេះគ្មាននិស្សិតនៅចិនណាម្នាក់រងគ្រោះដោយកូវីដ១៩នោះទេ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្លាប់ចោទ និងរិះគន់សម្តេចលើការសម្រេចមិនយកនិស្សិតមកពីវូហានល្មមភ្លឺភ្នែកហើយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើពេលនោះសម្តេចសម្រេចចិត្តយកយន្តហោះទៅដឹកនិស្សិតមកពីវូហាន នឹងនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងចិន ហើយអាចសាងកំហុសដោយនាំមេរោគចូលស្រុកថែមទៀតផង។
-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានអាវុធគ្រប់គ្រាន់ គឺមិនឱ្យចូលសមរភូមិនោះឡើយ ពោលបើគ្មានសម្ភារៈ បរិក្ខាពេទ្យគ្រប់គ្រាន់សម្រាប់ស្លៀកពាក់ធ្វើសកម្មភាពទេ គឺមិនអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ។
-សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់អាណាព្យាបាលថា កុំបារម្ភពីសុវត្ថិភាពដែលចូលធ្វើសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩។
-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ខ្លួនសម្រាប់ដោះស្រាយបញ្ហារីករាលដាលជំងឺកូវីដ១៩។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឧបត្ថម្ភរបស់សប្បុរសជនសម្រាប់ធ្វើសកម្មភាពប្រយុទ្ធនឹងកូវីដ១៩ មានទឹកប្រាក់ជិត ៩លានដុល្លារហើយ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលហៅមេរោគកូវីដ១៩ ថាជាមេរោគរបស់ចិន រងការរិះគន់ពេញពិភពលោក។
-សម្តេចតេជោ ហ៊ុន សែន បាថ្លែងថា ប្រទេសចំនួន៦រួមមាន អាមេរិក បារាំង អាល្លឺម៉ង់ អ៉ីតាលី អេស្បាញ និងអ៉ីរ៉ង់ នៅតែជាប្រទេសជាប់បំរាមមិនឱ្យចូលកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រទេសក្រ តែចិត្តធំពោលរាល់អ្នកកើតជំងឺកូវីដ១៩ លើដីកម្ពុជា ត្រូវទទួលបានការព្យាបាលជនបរទេសដោយមិនបង់ថ្លៃ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអង្វរដល់និស្សិតសិក្សានៅអាមេរិកប្រមាណ១២នាក់ ដែលមានបំណងវិលមកប្រទេសកម្ពុជាវិញ សុំកុំត្រឡប់មកកម្ពុជា។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជាត្រូវលុបចោល។ សម្តេចតេជោ ក៏កំពុងពិនិត្យផងដែរថា តើកិច្ចប្រជុំអាស៊ី-អឺរ៉ុប នឹងត្រូវនៅចុងឆ្នាំនេះដដែល ឬត្រូវលើកពេល?
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទព្រំដែនរបស់វៀតណាម សម្តេចមិនបានដឹងនោះទេ។
-សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមព្រលានយន្តហោះ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាចំណុចល្អដែលពលរដ្ឋខ្មែរស្ម័គ្រចិត្តក្នុងការពិនិត្យសុខភាពស្វែងរកជំងឺកូវីដ១៩ ខុសពីប្រទេសមួយចំនួនបដិសេធការពិនិត្យសុខភាពរកជំងឺនេះ។
-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋនៅផ្ទះ កុំឱ្យចេញក្រៅបើគ្មានករណីចាំបាច់។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតាមភូមិឃុំត្រូវអប់រំដល់ប្រជាពលរដ្ឋតាមរយៈវិធីសាមញ្ញ ដោយចាក់មេក្រូផ្សព្វផ្សាយពីសារអប់រំការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។
-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល មិនបិទពិធីបុណ្យចូលឆ្នាំនោះឡើយ តែកុំប្រមូលផ្តុំច្រើនពេក។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមបងប្អូនកុំប្រើអបិយ៍ជំនឿ ដេញ កូវីដ៩។
-សម្តេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយ ដែលលក់ម៉ាស់ថ្លៃហួសហេតុ។
-សម្តេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន ដែលមិនគោរពតាមការណែនាំ គឺចាប់យក និងបិទលេងអោយលក់១ជីវិត។
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចកំពុងពិចារណាទូលថ្វាយព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងភាពមានអាសន្ន៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print