វិភាគព័ត៍មានអន្តរជាតិ​​​ ៖ រុស្ស៊ីជាប្រទេស សកម្មបំផុតនឹងតឹងតែងក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩

ចែករំលែក៖

ប្រទេសរុស្សុី៖ ទោះបីពេលនេះរុស្ស៊ីមានករណីឆ្លងជិត ៥០០នាក់ក្តីតែ រុស្ស៊ីមិនមានអ្នកស្លាប់ ដោយសារកូវីដ-១៩ នៅឡើយទេ ហើយពលរដ្ឋ ដែលមានការសង្ស័យ ធ្លាប់ប្រាស្រ័យទាក់ទក់ជាមួយ អ្នកជំងឺ ក៏ត្រូវកាត់ផ្តាច់យ៉ាងតឹងតែផងដែរ ចៀសវាង ការចម្លងដល់អ្នកដទៃ ។
មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ ប្រទេសរុស្ស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថែទាំ ក៏ដូចជាទប់ស្កាត់ កូវីដ-១៩ តាំងពីពេលដំបូងដែលបានផ្ទុះឡើងនៅក្នុងប្រទេសចិន ។ នៅពេលនេះ លោកពូទីន បានលើកទឹកចិត្តអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ទីក្រុងមូស្គូ។
ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដល់អ្នកជំងឺ កូវីដ-១៩ គឺជាកម្លាំងចិត្ត កម្លាំងស្មារតីដ៏រឹងមាំ របស់ពលរដ្ឋ ក្នុងការទបស្កាត់ ឆ្លងរាលដាលនៃជំងឺ កូវីដ-១៩។ ការភ័យខ្លាច ស្លន់ស្លោរ គឺជាឱកាសឲ្យជំងឺវាយលុកទៅវិញទេ។ ដូច្នេះពលរដ្ឋត្រូវតែមានស្មារតីរឹងមាំ ទើបយកឈ្នះបាន។

កត្តាទាំងនោះហើយបានជាប្រធានាធិបតី រុស្ស៊ី លោក ពូទីន គឺជាប្រធានាធិបតី តែមួយគត់នៅលើពិភពលោក ដែលបានចូលទៅកាន់មន្ទីរពេទ្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយផ្ទាល់ ដើម្បីសួរសុខទុក្ខអ្នកជំងឺ លើកទឹកចិត្តអ្នកជំងឺឲ្យរឹងមាំ ។ លោកពូទីនបានស្លៀកឯកសណ្ឋានការពារ ឆ្លងវីរុស ហើយចូលទៅកាន់មន្ទីរពេទ្យទីក្រុងមូស្គូ ។
លោកពូទីនស្លៀកឯកសណ្ឋានការពារពណ៌ លឿង ពាក់របាំងមុខការពារ  ចូលទៅកាន់ម ជ្ឈមណ្ឌលព្យាបាលអ្នកជំងឺ កូវីដ-១៩ Kransarka ក្នុងទីក្រុងមូស្គូ ។ មុនពេលចូលទៅកាន់មន្ទីរពេទ្យ  លោកពូទីន បានជួបពិភាក្សាជាមួយ ក្រុមអ្នកឯកទេស ប្រឆាំងកូវីដ-១៩ ។ ក្រោយកិច្ចពិភាក្សាលោកពូទីន បានសម្រេច ទៅសួរសុខទុក្ខពលរដ្ឋ ដែលឆ្លងកូវីដ-១៩ កំពុងព្យបាលនៅក្នុងមន្ទីរពេទ្យ ។
គិតដល់យប់ថ្ងៃទី ២៤ខែមីនា  រុស្ស៊ីមានករណីឆ្លងកូវីដ-១៩ ចំនួន ៤៩៥នាក់  គ្មានអ្នកស្លាប់ឡើយ។ នៅចុងស្តាហ៍នេះរុស្ស៊ីនឹងធ្វើតេស្តមនុស្ស ១៣ពាន់នាក់ដែលបានកាត់ផ្តាច់ ហើយបានត្រៀម គ្រែពេទ្យ ៥០០០គ្រែ សម្រាប់ព្យាបាលអ្នកជំងឺ។

រុស្ស៊ីទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព បំផុត ដោយសារតែមានច្បាប់តានតឹង ។  រុស្ស៊ីបាន បំពាក់ការម៉េរាសុវត្ថិភាព នៅគ្រប់ទីកន្លែង ដោយមានទាំងកំណត់មុខពលរដ្ឋដែលបានដាក់ឲ្យនៅដាច់ដោយឡែកទៀតផង ។ អ្នកត្រូវនៅដាច់ដោយឡែកលួចចេញក្រៅ បច្ចេកវិទ្យាកំណត់អត្តសញ្ញា និងបង្ហាញប្រាប់សន្តិសុខភ្លាម ។ ទាំងនោះហើយទើបរុស្ស៊ី ទប់ស្កាត់ឆ្លងរាលដាលបានល្អំផុត ។

រុស្ស៊ីជាប្រទេសមួយដែលទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩បានយ៉ាងល្អបំផុត នៅក្នុងតំបន់ ដោយសារអាជ្ញាធរ នៃប្រទេសនេះបានរឹតត្បិតដល់អ្នកដំណើរ និងអ្នកសង្ស័យ ហើយត្រូវបង្ខាំង ពួកគេឲ្យនៅដាច់ ដោយឡែក ដើម្បីពិនិត្យ និងតាមដានសុខភាព ស្វែងរកវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូវ៉ូណា (កូវីដ-១៩)។

ជាមួយគ្នាដែរ អាជ្ញាធររុស្ស៊ីបានដាក់កាមេរ៉ា រហូតដល់ទៅ១សែនគ្រឿង នៅក្នុងទីក្រុងមូស្គូ ទើបអាចទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសនេះបានយ៉ាងមានប្រសិទ្ធភាព។
កន្លងមក ពលរដ្ឋនៅទីក្រុងមូស្គូ ត្រូវបានកាត់ផ្តាច់ដោយឡែក ដោយឲ្យនៅក្នុងផ្ទះ រយៈពេល១៤ថ្ងៃ ក្រោយពេលពួកគេវិលត្រឡប់មកពីតំបន់ដែលមានការឆ្លងវីរុសកូវីដ-១៩។ រីឯពលរដ្ឋដែលត្រូវបាន ដាក់ឲ្យនៅដាច់ ដោយឡែកនោះ ប្រសិនបើពួកគេលួចចេញទៅក្រៅ អាជ្ញាធរនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល៥ឆ្នាំ។ ដោយឡែកជនបរទេសវិញ ត្រូវបណ្តេញចេញពីរុស្ស៊ីភ្លាមៗ បើស្ថិតក្នុងករណីនេះ។

លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បានបញ្ជាក់ថា «យើងបានត្រួតពិនិត្យថាតើ ពលរដ្ឋបានគោរពទៅតាមបម្រាម ដែលរដ្ឋាភិបាលកំណត់ដែរឬទេ?» ចំពោះអ្នកដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរ គឺពួកគេនឹងត្រូវប្រឈមនឹងទោសទណ្ឌតាមច្បាប់។

ក្រៅពីបំពាក់កាមេរ៉ាតាមដានពលរដ្ឋសង្ស័យឆ្លងកូវីដ-១៩ ក៏នៅមានកាមេរ៉ាសុវត្ថិភាព ប្រមាណ៧ម៉ឺនគ្រឿងផ្សេងទៀត សម្រាប់ដាក់នៅតាមទីសាធារណៈ ធ្វើឲ្យកាមេរ៉ាសរុបមានរហូតដល់ទៅ១៧០ពាន់គ្រឿង នៅទីក្រុងមូស្គូ។

ចំណុចពិសេសនោះ គឺកាមេរ៉ាដល់ទៅ១សែនគ្រឿង បានបំពាក់បច្ចេកវិទ្យាពិសេស ដោយអាចកំណត់មុខសញ្ញាពលរដ្ឋដែលត្រូវផ្តាច់ខ្លួនឲ្យនៅដាច់ដោយឡែក។ កន្លងមក រុស្សីបានរកឃើញ ពលរដ្ឋ នួន២០០នាក់ បាន បំពាក់នឹងច្បាប់កាត់ផ្តាច់ តាមរយៈកាមេរ៉ាទាំងនោះ។

សូមបញ្ជាក់ថា ពលរដ្ឋដែលត្រូវបានកាត់ផ្តាច់នោះ គឺមានការថតរូបទុកទាំងអស់។ ដូច្នេះប្រសិនបើអ្នកទាំងនោះមានចេញផុតពីតំបន់ហាមឃាត់ កាមេរ៉ានឹងចាប់បានជាមិនខាន ហើយអ្នកប្រព្រឹត្ដល្មើសនោះនឹងត្រូវ ជាប់គុក។ បច្ចុប្បន្ន រុស្ស៊ីមានអ្នកឆ្លងកូវីដ-១៩ ជាង៤០០នាក់៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print