បុរសម្នាក់លោតពីអាគារជាន់ទី៥ក្នុងបុរីកុលាប

ចែករំលែក៖

ភ្នំពេញ : បុរស ម្នាក់លោតពីលោកអាគារជាន់ទី៥បណ្ដាលនៅលើដំបូលកញ្ចក់ផ្ទះនិងស្លាប់ភ្លាមៗក្រោយរថយន្តសង្រ្គោះមកដល់ករណីនេះនៅមិនដឹងមូលហេតុនៅឡើយនោះទេហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២០នៅចំណុចអគារ​វិមាន​កុលាប​ជាន់​ទី​៥B​ អគារ​C ស្នាក់​នៅ​បន្ទប់​លេខC១៩០១​ ​ផ្លូវ​ព្រះនរោត្តម​ ក្រុម​៥៩​ ភូមិ​១០​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ។ សពមានអាយុប្រមាណ៣០ឆ្នាំ។

បើតាមប្រភពព័ត៍មានកន្លែងកើតហេតុបានអោយដឹងថាមានបុរសម្នាក់ ស្នាក់នៅ អគារ​វិមាន​កុលាប​ជាន់​ទី​៥B​ អគារ​C ស្នាក់​នៅ​បន្ទប់​លេខC១៩០១​ ​ផ្លូវ​ព្រះនរោត្តម​ ក្រុម​៥៩​ ភូមិ​១០​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ ទើបតែមកស្នាក់នៅទើបមិនសូវមានអ្នកស្គាល់ មិនដឹងមូលហេតុអ្វី ហើយក៏មិនដឹងមានវិបត្តិអ្វីនៅឡើយ ស្រាប់តែថែ្ងកើតហេតុខាងលើក៏ បានលោតពីអាគារកុលាបជាន់ទី៥ បណ្ដាលទើនៅលើដំបូលកញ្ចក់ផ្ទះនិងស្លាប់ភ្លាមៗ។

ក្រោយមកក៏មានសមត្ថកិច្ចមូលដ្នាន បានយករថយន្តដឹកសពទៅតំកល់និងធ្វើការត្រួតពិនិត្យកោសល្យវិច្ឆ័យ ។ ក្នុងនោះដែរសមត្ថកិច្ចមូលដ្នាន ក៏មិនទាន់បញ្ជាក់ច្បាស់ថាករណីបុរសម្នាក់លោតពីវិមានកុលាបមិនទាន់ដឹងមូលហេតុអ្វីឡើយជាជំហានដំបូងករណីមនុស្សស្លាប់ (អត្តឃាត ) ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print