បើកត្រាក់ទ័រពីភ្ជួរស្រែ ធ្លាក់កូនស្រីអាយុ២ខួបកិនស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗ ខណៈមានការធ្វេសប្រហែសមិនប្រុងប្រយត្ន័របស់ឪពុកបណ្ដាលអោយធ្លាក់ពីលើត្រាក់ទ័រចូលកង់កិនបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៤ខែមិនាឆ្នាំ២០២០ស្ថិតនៅចំណុចភូមិត្រពាំថ្នា ឃុំរាជមន្ទីស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងស្រីខាងលើមានឈ្មោះហេង ស្រីណាតអាយុ០២ខួបមានឪពុក ឈ្មោះ ហង់ មុន្នី  អាយុ៣៤ឆ្នាំមុខរបរកសិករ រស់នៅភូមិត្រពាំថ្នា ឃុំរាជមន្ទីស្រុកកំពង់រោទ៏ខេត្តស្វាយរៀង។
បើតាមឪពុកបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងអួលដើមករថានេះជាការធ្វេសប្រហេសរបស់គាត់តែមួយប៉ប្រិចភ្នែកសោះមិនគួរណាមានរឿងដ៏រន្ធត់នេះកើតឡើងដោយមុនកើតហេតុគាត់បានទៅភ្ជួរស្រែហើយពេលប្រលប់ក៏បានជិះត្រាក់ទ័រនិងបានដាក់កូនស្រីមកជាមួយ ខណៈដល់ពាក់កណ្ដាលស្រែស្រាប់តែកូនធ្លាក់ពីលើដោយគាត់ចាប់មិនទាន់ក៏ចូលក្រោមកង់អាត្រាក់ទ័រកិនស្លាប់បង្កការភ្ញាក់ផ្អើលនិងប្រញាប់ប្រញាលនាំគ្នាជួយសង្គ្រោះប៉ុន្តែអកុសលហួសពេលទៅហើយដោយអាការះធ្ងន់ធ្ងរពេកបានបាត់បង់ជីវិតយ៉ាងសោកសង្រេងបំផុត។
បច្ចុប្បន្នសពក្មេងស្រីខាងលើត្រូវបានឪពុកម្តាយយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print