ដើម្បីទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ឥណ្ឌាសម្រេចបិទប្រទេស ៣សប្តាហ៍

ចែករំលែក៖

ប្រទេសឥណ្ឌា៖ ឥណ្ឌាជាប្រទេសដែលមានពលរដ្ឋច្រើនលំដាប់ទីពីរលើពិភពលោក ជាប្រទេសដែលមានពលរដ្ឋ ក្រីក្រ ជិតពាក់កណ្តាល ដូច្នេះបើមិនទប់ស្កាត់តឹងតែងនោះទេ ឥណ្ឌានឹងមានអ្នកឆ្លងនិងស្លាប់ច្រើនដោយកូវីដ-១៩។

កាលពីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានថ្លែងតាមកញ្ចក់ទូរទស្សន៍ ថា ប្រទេសនេះចាប់ផ្តើមបិទ រយៈពេល ៣សប្តាហ៍ដើម្បីទប់ស្កាត់ ការឆ្លងរាតត្បាត នៃ វីរុសកូវីដ១៩ ។ ការ អនុវត្តបម្រាមនេះ នឹងចាប់ផ្តើម ពីពាក់កណ្តាលយប់ ថ្ងៃទី ២៥ ខែមីនា តទៅ។ ជាមួយគ្នានេះដែរ ឥណ្ឌា បាន ប្រកាស ចាយលុយ ចំនួន២ពាន់លានដុល្លារ អាមេរិកទៅលើប្រព័ន្ធគាំពារសុខាភិបាលផងដែរ។ ពាក្យស្លោក របស់ឥណ្ឌា បានលើកឡើងថា «អ្នកដែលចេញ ទៅខាងក្រៅផ្ទះ ប្រយ័ត្ន នាំកូវីដ-១៩ ចូលមកក្នុងផ្ទះ»។
លោក ម៉ូឌី នាយករដ្ឋមន្រ្ដីឥណ្ឌា បានថ្លែងថា «ដើម្បីរក្សាអាយុជីវិត និងសង្គ្រោះ ប្រជាពលរដ្ឋឥណ្ឌាគ្រប់រូប ចាំបាច់រដ្ឋាភិបាលត្រូវតែមានការហាមឃាត់ទាំងស្រុង រាល់ ការធ្វើដំណើរ ចេញ ទៅខាងក្រៅផ្ទះ» ។ លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា ប្រសិនបើ ប្រទេសនេះ បរាជ័យ មិនអាច គ្រប់គ្រង បាន ក្នុងរយៈពេល ២១ថ្ងៃខាងមុខនេះទេ នោះមានន័យថា យើងនឹងវិលត្រឡប់ថយ ក្រោយទៅកាន់ ពេលវេលា ដូចកាលពី ២១ឆ្នាំ មុននោះទៀតហើយ។
សូមបញ្ជាក់ថា ពលរដ្ឋឥណ្ឌា ទាំងអស់ មានជាង ១,៣ពាន់លាននាក់ (ស្ថិតិ ក្នុងឆ្នាំ២០២០)។ ការប្រកាសបិទប្រទេស ឥណ្ឌា នេះ ធ្វើឲ្យប្រជាជន ចំនួន ១ភាគ៥ នៅលើពិភពលោក ទាំងមូល ត្រូវ បានបិទរាល់ការធ្វើដំណើរ។
មន្ត្រីសុខាភិបាលឥណ្ឌា បាន ថ្លែងថា អ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះ បានកើនឡើងដល់៤៦៩នាក់ ក្នុងនោះ អ្នកជំងឺ ចំនួន១០នាក់ បានបាត់បង់ជីវិត។ មន្ត្រីឥណ្ឌាបានបញ្ជាក់ថា រហូតមកដល់ពេលនេះ គេមិនទាន់មានភស្តុតាង បញ្ជាក់ថា ជំងឺនេះ ឆ្លងរាតត្បាត នៅក្នុងសហគមន៍ នោះទេ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ វិធានការធ្វើតេស្តស្កែន រកវីរុសក៏ត្រូវបានអនុវត្ត ឡើងផងដែរ។
ប៉ុន្មានថ្ងៃថ្មីៗនេះ ឥណ្ឌា បាន ពង្រីក បទបញ្ជា ឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះ និងរារាំង ជើងហោះហើរ អន្តរជាតិ ហើយក្នុងស្រុក ក៏ដូចជា ការ ផ្អាក សេវាដឹកជញ្ជូនអ្នកដំណើរ នៅតាមផ្លូវ ដែក ផងដែរ។ ទោះជាយ៉ាងណា មន្ទីរពេទ្យ ស្ថានីយប៉ូលិស និងស្ថាប័នផ្សព្វផ្សាយព័ត៌មាន មិនបានស្ថិតនៅក្នុងបម្រាម នោះឡើយ ។ ជាមួយគ្នានេះ ហាង លក់គ្រឿងទេស និង ឱសថស្ថាន នៅតែបន្ដបើកទ្វារដំណើរ ការលក់ដូរដូចធម្មតា។
លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានដាក់បទបញ្ជានេះ កាលពីថ្ងៃ ទី២៤ ខែមីនា ដោយបញ្ជាឲ្យ«បិទទាំងស្រុង» ដោយមិនចាំបាច់លើកយកហេតុផលអ្វីមកសំអាង ដើម្បី បានលើកលែងពី បទបញ្ជានោះឡើយ ហើយថា អាជ្ញាធរ មូលដ្ឋាន និងរដ្ឋាភិបាល ក្នុងតំបន់ ជាអ្នកធានាដល់ការផ្គត់ផ្គង់ ចំពោះ សម្ភារដែលចាំបាច់សំខាន់ៗដល់ប្រជាជន៕

...

ដោយ៖ ធីរិណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print